ឃាត់​បុរស​ ២ ​នាក់​ជាមួយ​ថ្នាំញៀន ​២ ​កញ្ចប់​

    កណ្តាល ៖ ប៉ូលិស​ស្រុក​ស្អាង​បាន​ឃាត់​ជនសង្ស័យ​២​នាក់​ពាក់ព័ន្ធ​ករណី​រក្សាទុក​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ (ម៉ា​ទឹកកក)​ នៅ​ថ្ងៃទី១៩ ​ធ្នូ​ ២០១៦ វេលា​ម៉ោង​៤​ និង២០​នាទី​ល្ងាច​នៅ​ចំណុច​ស្ពាន​ព្រែក​ឃ្លោក ស្ថិតនៅ​ភូមិ​ថ្កុ​ល ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង ខេត្តកណ្តាល​។​

    ប៉ូលិស​និយាយថា ជនសង្ស័យ ​០២ ​នាក់​១-​ឈ្មោះ ផល សុ​ភ័​ក្រ ភេទ​ប្រុស អាយុ២៨​ឆ្នាំ នៅ​ភូមិវាល​ត្រែង ឃុំ​តា​លន់ ស្រុកស្អាង ខេត្តកណ្តាល មុខរបរ កសិករ និង​២-​ឈ្មោះ ស្រន ជីវ​ន្ត័ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ នៅ​ភូមិ វាល​ត្រែង ឃុំ​តា​លន់ ស្រុក​ស្អាង ខេត្តកណ្តាល មុខរបរកសិករ។ វត្ថុតាង​ចាប់យក​រួមមាន ម្សៅ​ក្រាម​ពណ៌ស​ថ្លា ស​ង្យ័​យ​ជា​គ្រឿងញៀន​ ០២ ​កញ្ចប់​តូច ម៉ូតូ​០១​គ្រឿង ម៉ាក់​C125​ ពណ៌​ខ្មៅ​ស្លាកលេខ កណ្តាល 1.O-7919។​

    ប៉ូលិស​បន្តថា នៅ​ថ្ងៃទី ខែ ឆ្នាំ​វេលា​ម៉ោង​កើតហេតុ​កម្លាំង​ប៉ូលិស​ប៉ុស្តិ៍​ត្រើយ​ស្លា បាន​ល្បាត​នៅក្នុង​ភូមិសាស្ត្រ។ ​លុះ​មកដល់​ចំណុច​ស្ពាន​ព្រែក​ឃ្លោក ស្ថិតក្នុង​ភូមិ​ថ្កុ​ល ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង ខេត្តកណ្តាល បាន​ជួបនឹង​ជនសង្ស័យ​ខាងលើ កំពុង​ជិះ​ម៉ូតូឌុប​គ្នា​។​ ដោយមាន​ការសង្ស័យ​ពេលនោះ​សមត្ថកិច្ច បាន​ឃាត់​រួច​ត្រួត​ពិនិត្យឃើញ ថ្នាំញៀន​ប្រភេទ ម៉ា​ទឹកកក​២​កញ្ចប់​តូច បានធ្វើការ​ឃាត់ខ្លួន​ជន​ស​ង្យ័​យ​ទាំង​ ០២ ​នាក់មក​ប៉ុស្តិ៍​ដើម្បី សាកសួរ​។​

    នៅ​ចំពោះមុខ​សមត្ថកិច្ច ឈ្មោះ ​ផល សុ​ភ័​ក្រ ​បាន​សារភាពថា ថ្នាំញៀន​ខាងលើ​ខ្លួន​បាន​ទិញ​ពី​មនុស្ស​ប្រុស​ម្នាក់​មិន​ស្គាល់ឈ្មោះ នៅ​ភូមិ​ពោធិ​កណ្តាល ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង ខេត្តកណ្តាល ក្នុងតម្លៃ ១០ ​ដុល្លារ​ ​(០២​ កញ្ចប់)។​

    បន្ទាប់មក​បាន​បញ្ជូន​ជនសង្ស័យ​ខាងលើ​រួមទាំង​វត្ថុតាង​មក​អធិការ​ប៉ូលិស​ស្រុក​ស្អាង ដើម្បី​បន្ត​ចាត់ការ​តាម​នីតិវិធី៕

Unnamed %281%29
adverise with khmeread