samsung-banner
adverise with khmeread

ប្រទះឃើញ​សព​អណ្តែត​ទឹកទន្លេ​នៅ​ក្រុង​តាខ្មៅ​ នៅមិនទាន់​ស្គាល់​អត្តសញ្ញាណ

Unnamed %283%29

    កណ្តាល ៖ រហូតមកទល់​ពេលនេះ​សព​បុរស​ម្នាក់​ដែល​លង់ទឹក​ទន្លេ​ស្លាប់​នៅ​មិនទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ ដែល​សាកសព​អណ្តែត​ទឹក​នេះ​ត្រូវបាន​គេ​ប្រទះឃើញ​នៅ​ថ្ងៃទី​១៩ ​ធ្នូ​ ២០១៦ វេលា​ម៉ោង ១១​ ម្សិលមិញ​នៅ​ចំណុចកើតហេតុ​តាម មាត់ទន្លេ​បាសាក់ មុខ​វត្ត​ព្រែក​សំរោង ភូមិ​ព្រែក​សំរោង សង្កាត់​តាខ្មៅ​ក្រុង​តាខ្មៅ ខេត្តកណ្តាល។​

    ប៉ូលិស​និយាយថា សព​នៅ​មិនទាន់​ស្គាល់​អត្តសញ្ញាណ ភេទ​ប្រុស អាយុ​ប្រហែល​ជាង​៣០​ឆ្នាំ កំពស់ ១.៦៦ ​ម៉ែត្រ សក់​ខ្លី នៅលើ​ថ្ងាស មាន​ស្នាម​ដេរ ចាស់​០៦​ថ្នេរ ពាក់អាវ​យឺត​កមូ​លព​ណ៌​ខ្មៅ​ដៃខ្លី មាន​បិទ​ឡូហ្គោ ជា​អក្សរ អង់គ្លេស នៅ​ផ្នែក​ខាងមុខ ខោ​ខូវ​ប៊ូ​យ​ជើងវែង​ពណ៌​ខៀវ លី​អូ ក្នុង​ពណ៌​ខ្មៅ ដៃស្តាំ​មាន​ចង​អំបោះ ពណ៌​ក្រហម ០១​ខ្សែ​។​

    ប៉ូលិស​បន្តថា នៅវេលា​ម៉ោង​១២​នៅ​ចំណុចកើតហេតុ ខាងលើ ប៉ូលិស​ផ្នែក​ជំនាញ បានទទួល​ព័ត៌មាន ពី​ប៉ុស្តិ៍ តាខ្មៅ​ឱ្យដឹងថា បាន​ប្រទះឃើញ​សព អណ្តែត​ទឹក​នៅ​ទន្លេបាសាក់​ជាប់មាត់​ច្រាំង​ទន្លេ​មុខ​វត្ត​ព្រែក​សំរោង សព​មាន​សភាព​ហើម​​ស្អុយ ស្បែក​របក​លើ​ដងខ្លួន និង​ក្បាល សក់​ជ្រុះ​អស់​ខ្លះ ភ្នែ​កលាន​អណ្តាត​លាន ធ្មេញ​ខាំ​អណ្តាត ធ្មេញ​មុខ​ទាំង​២ រិច​ដល់​គុល​(​ស្នាម​ចាស់​)។​

    ពេល​ត្រឡប់​សព មានទឹក​លាយ​ឈាម​ហូរ​ចេញ​តាម​មាត់ ពោះ​មាន​សភាព​ហើម​ប៉ោង នៅ​គូទ​មាន​លាមក ក្រៅពីនេះ​ពុំមាន​ឃើញ​ស្លាកស្នាម​អ្វី​គួរឱ្យកត់សម្គាល់​ឡើយ​។​

    បើតាម​ការសន្និដ្ឋាន​និង​តាម​ការពិនិត្យ​របស់​គ្រូពេទ្យ​ខេត្ត​និង​ជំនាញ​ប​ចេ្ច​ក​ទេស​ខេត្តកណ្តាល​និង ជំនាញ​បច្ចេកទេស​ក្រុង​តាខ្មៅ ព្រមទាំង​អាជ្ញាធរ​ភូមិ​សង្កាត់ សព​ពិតជា​បាន​ស្លាប់​ដោយ​លង់ទឹក៕​

adverise with khmeread

មតិយោបល់