វ៉ៃ​ប្រពន្ធ​ដូច​បាវ​សាក់​...​ត្រូវ​ប៉ូលិស​វ៉ៃខ្នោះ

    កណ្តាល ៖ បុរស​ម្នាក់​វ៉ៃ​ប្រពន្ធ​ ១៣ ​កណ្តាប់ដៃ​ដូច​បាវ​សាក់​ត្រូវបាន​ប៉ូលិស​វ៉ៃខ្នោះ​កាលពី​ព្រឹក​ថ្ងៃ​១៩ ​ធ្នូ ​២០១៦​ ចំណុច​ភូមិ​តារា​បដូ​នស ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្តកណ្ដាល។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ ឈ្មោះ​ យន់ សុខន ភេទ​ស្រី អាយុ​៣២​ឆ្នាំ (​ខ្មែរ​) មុខរបរ​លក់ដូរ មាន​ទីលំនៅ ភូមិ​តារា​បដូ​នស ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្តកណ្ដាល ​(​ប្រពន្ធ​ជនល្មើស​)។​

    ចំណែក​ជនល្មើស ជា​ប្តី​ឈ្មោះ ​អ៊ុន វ​ណ្ណៈ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ​ (​ខ្មែរ​) ​មុខរបរ​កសិករ មាន​ទីលំនៅ ភូមិ​តារា​បដូ​នស​ឃុំ​គគីរ ស្រុក​កៀនស្វាយ​ ខេត្តកណ្ដាល​(​ឃាត់ខ្លួន​)​។​

    ប៉ូលិស​បន្តថា នៅ​ថ្ងៃខែ​ឆ្នាំ​វេលា​ម៉ោង​ដូចខាងលើ ជនរងគ្រោះ​ដែល​ត្រូវជា​ប្រពន្ធ បានមក​ហៅ​ជនល្មើស​ដែល​ត្រូវជា​ប្ដី កំពុង​ផឹកស្រា​ជាមួយ​អ្នកជិតខាង​ជា​ច្រើនដង​ឱ្យមក​ផ្ទះ​វិញ។ ពេលនោះ​ជនល្មើស​ជា​ប្ដី​ខឹង​បាន​ស្ទុះ​ទៅ​វាយ​ជនរងគ្រោះ​១៣​ដៃ ត្រូវចំ​ក្បាល​១១​ដៃ និង ថ្ងាស់​០២​ដៃ​បណ្ដាលឱ្យ​របួស​ដេរ​០៥​ថ្នេរ បន្ទាប់ពី​ធ្វើ​សកម្មភាព​រួច​ជនល្មើស​បាន​រត់គេចខ្លួន។​

    លុះដល់​ថ្ងៃទី​១៩ ​ធ្នូ ​២០១៦ ​វេលា​ម៉ោង​៩ ជនរងគ្រោះ​បានមក​ដាក់ពាក្យ​បណ្ដឹង​នៅ​​ប៉ុស្ដិ៍នគរបាល​រដ្ឋបាល​គគីរ​ ក្រោយពី​បានទទួល​ពាក្យបណ្ដឹង កម្លាំង​ប៉ូល​សប៉ុស្ដិ៍​រដ្ឋបាល​គគីរ​បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ​ហៅ​ជនល្មើស ឈ្មោះ អ៊ុន វណ្ណៈ មក​ប៉ុស្ដិ៍ ដើម្បី​សួរនាំ​និង​ដើម្បី​បន្ត​ចាត់ការ​តាម​នីតិវិធី។​

    ប៉ូលិស​បន្តថា ជនល្មើស​ឈ្មោះ អ៊ុន វ​ណ្ណៈ ធ្លាប់​ប្រព្រឹត្ត​អំពើហិង្សា​ក្នុង​គ្រួសារ​ជាច្រើនលើក ច្រើនសារ​ទៅលើ​ប្រពន្ធ​ឈ្មោះ​ យន់ សុខន និង​ធ្លាប់ធ្វើ​កិច្ចសន្យា​ជាមួយ រដ្ឋអំណាច​អាជ្ញាធរ មេភូមិ និង​មេឃុំ​រួចមកហើយ​។ តែ​ជនល្មើស​មិន​ព្រម​កែប្រែ​គំនិត​។​

    ជនល្មើស​បាន​បញ្ជូនមក​កាន់​អធិការដ្ឋាន​ប៉ូលិស​ស្រុក​កៀនស្វាយ ដើម្បី​បន្ត​ចាត់ការ​តាម​នីតិវិធី៕

Unnamed
adverise with khmeread
Loading ad ...