ឃាត់ខ្លួន​ជន​ល្មោភកាម​ម្នាក់ ក្រោយ​ចាប់រំលោភ​ក្មេង​អាយុ ១១ ​ឆ្នាំ​បានសម្រេច​ ៤ ​ដង ​(​មាន​វីដេអូ​)

    ភ្នំពេញ​៖ ប៉ូលិស​ខណ្ឌ​ជ្រោយចង្វារ បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ក្រោយពី​បានទទួល​ពាក្យបណ្តឹង​ពី​ម្តាយ​ក្មេងស្រី​រងគ្រោះ​ថា ជន​ល្មោភកាម​ម្នាក់នេះ បានធ្វើ​សកម្មភាព​ចាប់រំលោភ​កូនស្រី​របស់គាត់​បានសម្រេច​ជា​បន្តបន្ទាប់​ចំនួន ៤ ​ដង​រួចមកហើយ កាលពី​វេលា​ម៉ោង ៣​និង​១៥​នាទី​រសៀល ថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ​២០១៦ ដែល​ស្ថិតនៅ​ភូមិ​ក្បាលកោះ សង្កាត់​កោះដាច់ ខណ្ឌ​ជ្រោយចង្វារ​។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ដែល​ឃាត់ខ្លួន​មានឈ្មោះ ស៊ឹ​ម ម៉ុក អាយុ ៣៣​ឆ្នាំ មុខរបរ កសិករ មាន​ទីលំនៅ​ក្រុម​៩ ភូមិ​ក្បាលកោះ សង្កាត់​កោះដាច់ ខណ្ឌ​ជ្រោយចង្វារ​។ ចំណែកឯ​ក្មេងស្រី​រងគ្រោះ​មានឈ្មោះ ថ​.​ស​.​រ អាយុ ១១​ឆ្នាំ មុខរបរ សិស្ស មាន​ទីលំនៅ​កន្លែងកើតហេតុ​ខាងលើ​។​

    បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ ត្រូវ​សមត្ថកិច្ច​ឃុំខ្លួន​នៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌ​ជ្រោយចង្វារ និង​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​បន្ត​តាម​និតិ​វិធី​ច្បាប់៕

Unnamed adverise with khmeread

មតិយោបល់