samsung-banner
adverise with khmeread

ឡានធំ​ ២ ​គ្រឿង​បុក​គ្នា​ស្រុក​អង្គស្នួល​របួស​ម្នាក់​

Unnamed %284%29

    កណ្តាល ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​រវាង រថយន្ត និង រថយន្ត​នា​​ថ្ងៃទី​១៩​ ​ធ្នូ ​២០១៦​វេលា​ម៉ោង​១​ និង​១៥​នាទី​យប់ចំណុច​កែង​ថ្នល់ទទឹង ភូមិ​ថ្នល់ទទឹង​ ឃុំដំណាក់​អំពិល ​ស្រុក​អង្គស្នួល ខេត្តកណ្ដាល ផ្លូវជាតិ​លេខ​៤​ ចន្លោះ​គីឡូម៉ែត្រ​លេខ​៣១-៣២​ បណ្ដាលឱ្យ​រងរ​បួ​សបុរស​ម្នាក់។​

    ប៉ូលិស​និយាយថា នៅ​ថ្ងៃខែ​ឆ្នាំ​និង​វេលា​ម៉ោង​កើតហេតុ​ខាងលើ មាន​រថយន្ត​០១​គ្រឿង​ម៉ាក​ដុង​ហ្វេ​ង​ពណ៌​លឿង​ស៊ី​ទែន ដឹក​ស៊ី​ម៉​ង់​ពាក់​ស្លាកភ្នំពេញ 3C-0186 បើកបរ​ដោយ​ឈ្មោះ អ៊ុង ញឹក ភេទ​ប្រុស ​អាយុ​២៩​ឆ្នាំ​​​ ទីលំនៅ​ភូមិ​​បសេដ្ឋ​ ឃុំ​បសេដ្ឋ​ ស្រុក​សំ​រោងទង ​ខេត្តកំពង់ស្ពឺ បើកបរ​មកពី​ទិសខាងត្បូង​ទៅ​ទិស​ខាងជើង ពី​ផ្លូវ​៤១​ ទៅ​ផ្លូវ​៥១។​

    លុះ​បើក​ឆ្លងផ្លូវ​បាន​ពាក់កណ្ដាល​ថ្នល់​ស្រាប់​តែមាន​រថយន្ដ​ ០១ ​គ្រឿង​ទៀត ម៉ាក​ហ៊ី​យ៉ាន់​ដាយ​ពាក់​ស្លាកលេខ​.​កំពង់ស្ពឺ 3A-0658 បើកបរ​ ដោយ​ឈ្មោះ​ ភូ​ ស៊ី​ណាត​ ភេទ​ប្រុស ​អាយុ​២៩​ឆ្នាំ ​មុខរបរ​បើករថយន្ដ​ដឹក​ត្រី ដោយ​បើក​ពី​ទិសខាងកើត​ទៅ​ទិស​ខាងលិច​ (​ភ្នំពេញ​-​ក្រុងព្រះសីហនុ​) បានបុក​ចំ​កង់​រថយន្ដ​ក្រោយ​ចំហៀង​ខាងស្ដាំ​បណ្ដាលឱ្យ​រង​ការខូចខាត​រថយន្ដ​ទាំង​០២​គ្រឿង​។​

    ប៉ូលិស​បន្តថា ករណីនេះ​បណ្ដាលមកពី​អ្នកបើកបរ​រថយន្ដ​ទាំង​ ២ គ្រឿង​បើកបរ​ដោយ​ខ្វះ​ការ​ប្រុង​ប្រ​យ័​ត្ន​ល្បឿន​លឿន​នៅក្នុង​ទីប្រជុំជន និងកន្លែង​ផ្លូវ​ឆ្លងកាត់​។ ​បន្ទាប់មក​សមត្ថ​កិច្ច​ជំនាញ​បានធ្វើការ​វាស់វែង​ និង​យក​មធ្យោបាយ​រក្សាទុក កសាង​សំណុំរឿង​និង​បន្ត​ចាត់ការ​តាម​នីតិវិធី៕​

adverise with khmeread

មតិយោបល់