មន្ត្រីប៉ូលិស​ការពារ​ព្រំដែន​ជាន់មីន​ដាច់​ជើង​ទទួលបាន​អំណោយ​ឧបត្ថម្ភ​

    ឧ​ត្ត​រ​មានជ័យ ៖ មន្ត្រីប៉ូលិស​ការពារ​ព្រំដែន​ម្នាក់​ដែល​រងគ្រោះ​ពិការ​ជើង​ដោយសារ​ជាន់មីន ត្រូវបាន​ថ្នាក់ដឹកនាំ ប៉ូលិស​ជាតិ​នាំ​អំណោយ​និង​ថវិកា​ទៅ​ជួយឧបត្ថម្ភ​នា​ព្រឹក​ថ្ងៃទី​២០ ខែធ្នូ ឆ្នាំ​២០១៦ នេះ។​

    លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ខេង សុមេធ អគ្គ​ស្នងការរង​ប៉ូលិស​ជាតិ និង​ជា​ប្រធាន​គណៈបញ្ជាការ​ភូមិភាគ​ទី​៤ និង​៥, ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ម៉ែន លី ស្នងការ​ប៉ូលិស​ខេត្ត បាន​ដឹកនាំ​កងកម្លាំង​អញ្ជើញ​ចុះសួរសុខទុក្ខ លោក​ព្រិន្ទបាលទោ អៀង សុដន មន្ត្រី​ប៉ុស្តិ៍​ការពារ​ព្រំដែន​អ​ន្តា​វ (​តា​ទុំ​) ដែល​ជាន់មីន​ដាច់​ជើង​ម្ខាង ពេល​កំពុង​ដើរល្បាត នៅ​ចន្លោះ​បង្គោល សីមា​លេខ​៩ និង​លេខ​១០។​

    ពិធី​នោះ​មានការ​អញ្ជើញ​ចូលរួម​ពី លោកស្នងការ​រង​ទទួល​ព្រំដែន លោក​មេបញ្ជាការ​-​មេបញ្ជាការរង និង​លោកនាយ​ប៉ុស្តិ៍​ព្រំដែន​ជាច្រើនរូប នៃ​វរ​សេនា​តូច​ប៉ូលិស​ការពារ​ព្រំដែន​គោក ៩០៥ និង​នាំយក​អំណោយ​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​ប៉ូលិស​ជាតិ ជូន​ដល់​ជនរងគ្រោះ និង​ក្រុមគ្រួសារ​រួមមាន គ្រឿងឧបភោគ បរិភោគ និង​ថវិកា​ចំនួន ៤​ លាន​រៀល៕

Unnamed %281%29
adverise with khmeread
Loading ad ...