ស្រី​ស្អាត​ម្នាក់​ត្រូវបាន​ប៉ូលិស​វ៉ៃខ្នោះ​ពាក់ព័ន្ធ​គ្រឿងញៀន​

    ភ្នំពេញ ៖ ស្រី​ស្អាត​ម្នាក់​ត្រូវ​ប៉ូលិស​វ៉ៃខ្នោះ​ពាក់ព័ន្ធ​ករណី​ជួញដូរ​សារធាតុ​ញៀន​ដោយ​ខុសច្បាប់ នា​ថ្ងៃទី​១៩ ​ធ្នូ​ ឆ្នាំ​២០១៦ វេលា​ម៉ោង២ ​និង​៣០​នាទី រសៀល​ចំណុច​ផ្ទះសំណាក់​យីហោ "​ស៊ីម ហួរ" ​តាម​បណ្តោយ​ផ្លូវ​វេ​ង​ស្រេង ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ​សែន​ជ័យ​។

    ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ ពេជ្រ អាណា​ត់ ជនជាតិខ្មែរ ភេទ​ស្រី អាយុ២៧​ឆ្នាំ​ ស្នាក់នៅ​ផ្ទះជួល ភូមិ​ជ្រៃ​កោង សង្កាត់​ចោមចៅ មាន​ស្រុកកំណើត​ភូមិ​ត្រពាំង​រាំ ឃុំ​អភិវឌ្ឍ ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង មានមុខ​របរ​មិន​ពិតប្រាកដ ពីបទ ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​។ វត្ថុតាង​ចាប់យក​មាន​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​ជា​សារធាតុ​ញៀន​ម៉ា​ទឹកកក​ ១ ​កញ្ចប់​ធំ​ល្មម។​

    បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌ​ដើម្បី​កសាង​សំណុំរឿង បន្ត​ចាត់ការ​តាម​និតិ​វិធី​ច្បាប់​៕

Unnamed %287%29 adverise with khmeread

មតិយោបល់