samsung-banner
adverise with khmeread

ប្រើ​ក្មេងស្រី​ឱ្យ​លក់​គ្រឿងញៀន​...​ប៉ូលិស​ឃាត់​បាន​ម្នាក់​

Unnamed %281%29

    ភ្នំពេញ ៖ ក្រុម​ជនល្មើស​បាន​ប្រើ​ក្មេង​មិនទាន់​គ្រប់​អាយុ​លក់​គ្រឿងញៀន ​ដើម្បី​គេចផុត​ពី​សំណាញ់​ច្បាប់​ ត្រូវបាន​ប៉ូលិស​ឃាត់ខ្លួនក្មេងស្រីនោះ​នៅ​ថ្ងៃទី​១៩ ​ខែធ្នូ​ ឆ្នាំ​២០១៦ វេលា​ម៉ោង​១០​ និង​៣០។

    ប៉ូលិស​និយាយថា កម្លាំង​ប៉ូលិស​ផ្នែក​ប្រឆាំង​គ្រឿងញៀន បាន​សហការ ជាមួយ​ប៉ូលិស​ប៉ុស្តិ៍​រដ្ឋបាល​បឹងកក់​ទី​២ បាន​ចុះ​ប្រតិបត្តិ​ការបង្ក្រាប​ករណី​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន នៅ​ចំណុច​ផ្លូវ​រថភ្លើង ប្លុក​រោងចក្រ​ឆ្នាំង ក្រុម​១០៩ ភូមិ​២៣ សង្កាត់​បឹងកក់​ទី​២ ខណ្ឌទួលគោក។​

    ប៉ូលិស​បន្ត​ថា ជនសង្ស័យ​ជា​អនីតិជន​ឈ្មោះ ស​. ស​.​ណ ​ភេទ​ស្រី អាយុ​១៤​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ផ្ទះជួល ផ្លូវ​រថភ្លើង សង្កាត់​បឹងកក់​២ ខណ្ឌទួលគោក​។ វត្ថុតាង​ចាប់យក​រួមមាន​ក្រាម​ពណ៌​ស​ថ្លា​ចំនួន​៤០​កញ្ចប់ (​សង្ស័យ​ជា​គ្រឿងញៀន​ម៉ា​ទឹកកក) និង​លុយ​ខ្មែរ​ចំនួន ២៥.០០០​រៀល​។​

    បច្ចុប្បន្ន​ជនសង្ស័យ​ជា​អនីតិជន​ខាងលើ​កំពុង​ឃាត់ខ្លួន​ជា​បណ្ដោះ អាសន្ន​នៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ដើម្បី​សាកសួរ និង​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង រាជធានី​ភ្នំពេញ ចាត់ការ​តាមផ្លូវ​ច្បាប់៕

adverise with khmeread

មតិយោបល់