ឃាត់​ជនសង្ស័យ​ ២ ​នាក់​ពាក់ព័ន្ធ​គ្រឿងញៀន​នៅ​ក្បាលកោះ​

    ភ្នំពេញ ៖ ប៉ូលិស​ខណ្ឌ​ច្បារអំពៅ សហការ​ជាមួយ​កម្លាំង​ប៉ូលិស​ប៉ុស្តិ៍​ក្បាលកោះ ឃាត់ខ្លួន​បាន​ជនសង្ស័យ ០២​ នាក់ នៅ​ចំណុច មុខផ្ទះ​គ្មាន​លេខ ផ្លូវបេតុង ភូមិ​យក​បាត្រ​១ សង្កាត់​ក្បាលកោះ ខណ្ឌ​ច្បារអំពៅ ពីបទ ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ​នៅ​ថ្ងៃទី១៩ ​ធ្នូ ​២០១៦ ម៉ោង​៩​យប់។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​០២​នាក់​រួមមាន​១-​ឈ្មោះ សាត ចិ​ត្រា ភេទប្រុស អាយុ២៣​ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មករសំណង់ ស្នាក់​នៅផ្ទះ គ្មាន​លេខ ផ្លូវលំ ភូមិ​ទួល​ក្របៅ ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្តកណ្តាល​ និង​២-​ឈ្មោះ ស៊ឹ​​ម វណ្ណ​ថន ភេទប្រុស អាយុ២៣​ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មករសំណង់ ស្នាក់​នៅផ្ទះគ្មាន​លេខ ផ្លូវលំ ភូមិ​ទួល​ក្របៅ ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្តកណ្តាល​។​

    ដកហូត​បាន​វត្ថុតាង​រួមមាន ក្រាម​ពណ៌​ស​ថ្លា (​សង្ស័យ​ជា​គ្រឿងញៀន​) ០១​កញ្ចប់​ថង់​តូច​,​ ម៉ូតូ​១​គ្រឿង ម៉ាក​ហុងដា MSX ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 1FY-3507 ​លេខ​តួ ៥៣០០ ៨៧៩ លេខ​ម៉ាស៊ីន ២៣០០៨៧៩​ និង​ទូរស័ព្ទដៃ​០១​គ្រឿង ម៉ាក​ណូគា។​

    បច្ចុប្បន្ន ជនសង្ស័យ​ទាំង ០២ ​នាក់ រួម​និង​វត្ថុតាង ឃាត់ខ្លួន​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌ​ច្បារអំពៅ ដើម្បី​ចាត់ការ​តាម​នីតិវិធី៕​

adverise with khmeread