samsung-banner
adverise with khmeread

ទិញ​គ្រឿងញៀន​មក​ជក់​ត្រូវ​ប៉ូលិស​វ៉ៃខ្នោះ​ ២ ​នាក់​

Untitled 1

    ភ្នំពេញ ៖ ប៉ូលិស​ខណ្ឌ​ជ្រោយចង្វារ បានឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ០២ ​នាក់ នៅ​ចំណុច មុខ​វត្ត​កៀន​ឃ្លាំង ភូមិ​១ សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ ពីបទ​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​នៅ​ថ្ងៃទី១៩ ​ធ្នូ​ ២០១៦ ម៉ោង​៧​យប់។​

    ប៉ូលិស​និយាយថា សង្ស័យ​០២​នាក់ រួមមាន​១-​ឈ្មោះ នី ហូ​ឆេន ភេទប្រុស អាយុ២៦​ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ លីសែង ស្នាក់នៅ សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ​ និង​២-​ឈ្មោះ យ៉ា សារី ភេទប្រុស អាយុ២៧​ឆ្នាំ ជនជាតិខ្មែរ មុខរបរ នេសាទ ស្នាក់នៅ សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ។ ​ដកហូត​បាន​វត្ថុតាង​រួមមាន ក្រាម​ពណ៌​ស​ថ្លា (​សង្ស័យ​ជា​គ្រឿងញៀន​) ០១​កញ្ចប់​ថង់​តូច និង​ម៉ូតូ ១​ គ្រឿង។​

    បច្ចុប្បន្ន ជនសង្ស័យ​ទាំង​០២​នាក់ រួម​និង​វត្ថុតាង ឃាត់ខ្លួន​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​ប៉ូលិស ខណ្ឌ​ជ្រោយចង្វារ ដើម្បី​ចាត់ការ​តាម​នីតិវិធី៕
 

adverise with khmeread

មតិយោបល់