ស្ថានទូត​អាមេរិក​នៅ​តួ​ក​គី​បិទទ្វារ​បណ្តោះអាសន្ន ក្រោយ​ករណី​បាញ់សម្លាប់​ឯកអគ្គរដ្ឋទូត​រុស្ស៊ី​នៅ​អង់កា​រ៉ា​

​    ​ស្ថានទូត​អាមេរិក​ក្នុង​រដ្ឋធានី​អង់កា​រ៉ា​បាន​បិទ​ប្រតិបត្តិការ​របស់ខ្លួន​ចំនួន ២៤ ម៉ោង​បន្ទាប់ពី​ឧ​ប​ទ្ទេវ​ហេតុ​បាញ់សម្លាប់​ឯកអគ្គរដ្ឋទូត​រុស្ស៊ី​។​

​    ​យោងតាម​សេចក្តីថ្លែងការណ៍​ឱ្យដឹងថា ខ្មាន់កាំភ្លើង​ម្នាក់​បាន​បាញ់​នៅវេលា​ម៉ោង ៣ និង ៣០ នាទី​ព្រឹក​នៅ​ជុំវិញ​ស្ថានទូត​មុននឹង​ប៉ូលិស​ចាប់ខ្លួន​។ បុរស​ម្នាក់​នោះ​ទាញ​កាំភ្លើង​ដែល​រូបគេ​លាក់​ក្នុង​អាវ​ហើយ​បាញ់​ឡើងលើ​មេឃ​ចំនួន ៨ គ្រាប់​មុននឹង​សន្តិសុខ​ទូត​ចូល​អន្តរាគមន៍ និង​បង្ក្រាប​រូបគេ​។​

​    ​ដើម្បី​ជាការ​ប្រុងប្រយ័ត្ន សហរដ្ឋអាមេរិក​បាន​បិទ​ស្ថានទូត​របស់ខ្លួន​នៅក្នុង​អង់កា​រ៉ា និង​កុងស៊ុល​នៅក្នុង​ទីក្រុង​អ៊ី​ស្តង់​ប៊ុល​និង​អាដាណា​ពេញ​មួយថ្ងៃ​អង្គារ​នេះ​តែម្តង​។​

​    ​ដំណឹង​នេះ​បាន​លេចឮ​បន្ទាប់ពី​ឯកអគ្គរដ្ឋទូត​រុស្ស៊ី​លោក Andrey Karlov ត្រូវបាន​បាន​បាញ់សម្លាប់​ដោយ​មន្ត្រីប៉ូលិស​អស់​កាតព្វកិច្ច​ម្នា​ក់នៅ​ពិព័រណ៍​សិល្បៈ​មួយ​ក្នុង​ទីក្រុង​។ ជនដៃដល់​តាម​ដឹងបាន​សម្រែក​ថា "​ត្រូវ​ចងចាំ​ស៊ី​រី​! ត្រូវ​ចងចាំ​អា​ឡេ​ប៉ូ​!" មុននឹង​រូបគេ​ត្រូវបាន​ក្រុម​សន្តិសុខ​បាញ់សម្លាប់​។​

​    ​តាម​ដឹង​ស្ថានទូត​អាមេរិក​មាន​ទីតាំង​ឆ្លងផ្លូវ​ពី​កន្លែងកើតហេតុ​កាលពី​យប់មិញ ហើយ​គេ​នៅ​មិនទាន់​ដឹង​នៅឡើយ​ថា​តើ​ឧ​ប​ទ្ទេវ​ហេតុ​ទាំងពីរ​មាន​ជាប់ទាក់ទង​គ្នា​ឬ​យ៉ាងណា​៕

ប្រភព៖ បរទេស

0
adverise with khmeread