samsung-banner
adverise with khmeread

មូលហេតុ​ដែល Cristiano Ronaldo អត់​ចូលចិត្ត​ពាក់​ស្បែកជើង​ពណ៌​ខ្មៅ

Main cristiano ronaldo boots

    ​ទំនុកចិត្ត​គឺ​មិនមែនជា​កង្វះខាត​ដែល Cristiano Ronaldo មាន​នោះឡើយ ប៉ុន្តែ​មានរឿង​លេចឡើង​ថា គាត់​គឺ​រឹត​តែមាន​ទំនុកចិត្ត​បន្ថែមទៀត​ពី​ស្បែកជើង​របស់គាត់​។​

​    ​តារា​ឆ្នើម​របស់​អធិរាជ​ស Real Madrid រូបនេះ ជារឿយៗ​ត្រូវបាន​គេ​ប្រទះឃើញ​បាន​ពាក់​ស្បែកជើង​ដែលមាន​ការកែច្នៃ​ម៉ូត​ដ៏​ពិសេសៗ​ជាច្រើន ហើយ​មានការ​លើកឡើងថា វា​មិន​ត្រឹមតែ​ជាការ​លេង​ម៉ូត​នៃ​ស្បែកជើង​មួយ​មុខ​គត់​នោះឡើយ​សម្រាប់​ម្ចាស់​ពានរង្វាន់​បុគ្គល​តារា​ឆ្នើម​ពិភពលោក Ballon d'Or ។​

​    ​អនុប្រធាន​ក្រុមហ៊ុន​ផលិតផល​សម្ភារៈ​កីឡា​របស់​ពិភពលោក Nike Football Footwear លោក Max Blau បានចេញ​មុខមក​បញ្ជា​ក់អំ​ពី​មូល​ហេតុដែល​ប្រធាន​ក្រុមបាល់ទាត់​អន្តរជាតិ​ព័រ​ទុយ​ហ្គា​ល់​នៅ​ឆ្ងាយ​ពី​ស្បែកជើង​ពណ៌​ខ្មៅ​តាម​លទ្ធភាព​ដែល​អាចធ្វើ​ទៅបាន​។ 

​    ​លោក Max Blau បានបញ្ជាក់​ប្រាប់​ទៅកាន់​វេ​ប​សាយ Goal.com ថា "​ខ្ញុំ​គិតថា​គាត់​គឺ​ពិតជា​អស្ចារ្យ ប៉ុន្តែ​ពាក្យ​ដំបូង​ដែល​គាត់​និយាយ​គឺ ខ្ញុំ​អាច​កែលម្អ​បាន​។ គាត់​និយាយថា គាត់​អាច​ប្រសើ​ឡើង​បាន ហើយនឹង​ធ្វើ​កិច្ចការ​របស់គាត់ ប៉ុន្តែ​គាត់​ត្រូវការ​ពួកយើង​ធ្វើ​ការងារ​របស់​យើង​ដែរ​។ រឿង​ទាំងនោះ​បានដាក់​សម្ពាធ​ជាច្រើន​មកលើ​យើង​។ យើង​ត្រូវតែ​រក​នឹក​ធ្វើ​អ្វីមួយ​ដើម្បី​ជួយ​គាត់​។ ដូច្នេះហើយ​ទើប​យើង​នឹកឃើញ​ច្នៃ​ស្បែកជើង​ថ្មី Mercurial Superfly ដែល Ronaldo ពាក់​បច្ចុប្បន្ននេះ​។ គ្រប់​កីឡាករ​ទាំងអស់​គឺមាន​ពណ៌​ចំណង់​ចំណូលចិត្ត​របស់​ពួកគេ ហើយ​គេ​បានឃើញ​ជាក់ស្តែង​មែន​ដែលថា ពណ៌​ស្បែកជើង​ពិតជា​បាន​ជំរុញ​ជាតិគីមី​ក្នុង​គំនិត​របស់​កីឡាករ​"​។​

​    ​ទំនុកចិត្ត គឺជា​ឥទ្ធិពល​ដ៏​សំខាន់​ដើម្បី​ជំរុញ​ការប្រកួត​ឱ្យបាន​ល្អ ដែល​វា​ត្រូវបាន​អះអាង​ដោយ​លោក Blau ។​

​    ​គាត់​បាន​និយាយថា "​ពេល​ដែលមាន​អារម្មណ៍​ប្រសើរ អ្នកលេង​បានល្អ​ប្រសើរ​។ ហេតុផល​ដ៏​សំខាន់​នៃ​ពណ៌ គឺ​ផ្តល់នូវ​ទំនុកចិត្ត​។ ឧទាហរណ៍ Cristiano Ronaldo មិន​ពាក់​ស្បែកជើង​ពណ៌​ខ្មៅ​នោះឡើយ ដោយសារតែ​គាត់​និយាយថា ពណ៌​ខ្មៅ​គឺ​មើលទៅ​មាន​ល្បឿ​យឺត ហើយ​គាត់​ចង់​មាន​អារម្មណ៍​លេង​រហ័ស​"៕

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់