ភ្លើង​ប្រច័ណ្ឌ​បណ្ដាលឱ្យបុរសម្នាក់វាយសង្សារបាក់ធ្មេញអស់ ២ ខណៈតេទៅនារីជាសង្សារមិនលើក និងឃើញអង្គុយក្បែរប្រុសផ្សេង

    បន្ទាយមានជ័យ ៖ សមត្ថកិច្ច​បានធ្វើការ​ឃាត់ខ្លួន​បុរស​ម្នាក់​ពីបទ​ករណី​អំពើហិង្សា​ដោយ​ចេតនា ក្រោយពី​នារី​ជា​សង្សារ​បានដាក់​ពាក្យបណ្តឹងកាលពី​ថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ​២០១៦​។ 

    ជនរងគ្រោះ​មានឈ្មោះ ប្រម ពិសី អាយុ​១៩​ឆ្នាំ មុខរបរ​ជាក​ម្មការ​នី​រង​ចក្រ រស់នៅ​ភូមិ​អូរឫស្សី​ក្រោម សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត។

    ប៉ូលិសនិយាយថា យោងតាម​ពាក្យបណ្តឹង​របស់​ស្ត្រី​រងគ្រោះ​បានឱ្យដឹងថា កាលពី​ថ្ងៃទី​១៨ ខែធ្នូ ឆ្នាំ​២០១៦ ជនបង្ក​ឈ្មោះ ហេវ ផល្លី អាយុ​២៣​ឆ្នាំ បាន​ទូរស័ព្ទ​រក​ជនរងគ្រោះ​ជា​សង្សារ​នឹង​គ្នា​តែ​នាង​ពុំបាន​លើក​ដោយសារ​ជាប់​ញ៉ាំ​ការ​គេ​។​

​    លុះ​ជនបង្ក​នេះ​បាន​ទៅដល់​រោងការ​បានឃើញ​នារី​ជា​សង្សារ​កំពុង​អង្គុយ​សាសង​ជាមួយ​ប្រុស​ផ្សេង​ក៏កើតជា​ភ្លើង​ប្រច័ណ្ឌ​បាន​ស្ទុះ​ទៅ​វាយ​ជនរងគ្រោះ​ជា​សង្សារ​ជាច្រើន​ដៃ​ចំ​ផ្ទៃមុខ និង​មាត់​បណ្តាលឱ្យបាក់ធ្មេញ​ទៀតផង​។ 

    ក្រោយពេល​ឃាត់ខ្លួន​ជន​រង​ល្មើស​បាន​ សមត្ថកិច្ច​ក៏បាន​ធ្វើការ​សាកសួរ និង​រៀបចំ​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​៕​

15666015 1158067420974838 1809844347 n adverise with khmeread

មតិយោបល់