adverise with khmeread Untitled 1

រថយន្តក្រុងនិងរថយន្តដឹកអង្ករបុកគ្នាស្លាប់៥របួស១៩នាក់

     ពោធិ៍សាត់ ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​គួរ​ឲ្យ​រន្ធត់​កាលពី​វេលា​ម៉ោង​១២ យប់​អា​ធ្រា​ត្រ​ថ្ងៃទី​១៩​ឆ្លង​ចូល​ថ្ងៃទី​២០​មករា​នេះ​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ម្តុំ​ភូមិ​ត្រពាំង​រំដេញ ឃុំ​ក្បាល​ត្រាច ស្រុក​ក្រគរ ខេត្តពោធិ៍សាត់​បណ្តាល​ឲ្យ​ស្លាប់ ៥​នាក់​និង​របួស​១៩​នាក់​។​

    ប្រភពព័ត៌មាន​ជំហាន​ដំបូង​បាន​ឲ្យ​ដឹងថា គ្រោះថ្នាក់​ខាងលើនេះ​បណ្តាលមកពី​រថយន្តក្រុង​និង​រថយន្ត​ដឹក​អង្ក​របើក​បុក​គ្នា​ចំ​ពីមុខ​ពេញទំហឹង បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​៥​នាក់​(​ស្រី​២​នាក់​)​និង​របួស​១៩​នាក់​(​ធ្ងន់​៦​នាក់​និង​ស្រាល​១៣​នាក់​)​សរុប​២៤​នាក់​ដែល​រងគ្រោះ​ក្នុង​ហេតុការណ៍​នេះ​។​

    សមត្ថកិច្ច​ជំនាញ​បាន​ចុះ​អន្តរាគមន៍​ទាំងយប់ ៕​

 

adverise with khmeread

មតិយោបល់