ប៉ូលិស​ខេត្ត​ព្រះសីហនុ​ឃាត់​ជនសង្ស័យ​២​នាក់​ពាក់ព័ន្ធ​គ្រឿងញៀន​

    ព្រះសីហនុ ៖ ប៉ូលិស​ខេត្ត​ព្រះសីហនុ​បាន​ឃាត់​មនុស្ស​ ២ នាក់​ក្នុង​ ២ ​ករណី​ផ្សេងគ្នា​ពាក់ព័ន្ធ​គ្រឿងញៀន ក្នុងនោះ​មុខសញ្ញា​ម្នាក់​ទើប​ចេញពី​គុក​ពីបទ​ចោរកម្ម។​

    ១-​ព្រឹក​ថ្ងៃទី​២០​ ខែធ្នូ ឆ្នាំ​២០១៦​នេះ កម្លាំង​ប៉ូលិស​ក្រុងព្រះសីហនុ បាន​ចុះ​ធ្វើ​រដ្ឋបាល​ចំហរ តាមផ្លូវ​ក្រុមទី​១០​ ភូមិ​២ ​សង្កាត់​លេខ​៣ ក្រុង​-​ខេត្ត​ព្រះសីហនុ បាន​ប្រទះឃើញ​មុខសញ្ញា​លក់​ចែកចាយ​ថ្នាំញៀន ជាក់ស្តែង ហើយ​ឃាត់ខ្លួន​បាន​ម្នាក់​ឈ្មោះ អៀម ពេជ្រ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ក្រុមទី​១៥ ភូមិ​៣ សង្កាត់​លេខ​៣។ ​ចាប់​យកបាន​ថ្នាំញៀន​មេ​តំ​ហ្វេ​តា​មី​នស​ថ្លា ចំនួន​០៦​កញ្ចប់​តូច (​ម៉ា​ទឹកកក​)។​

    លោក​វរៈសេនីយ៍ត្រី​ ភុល ភស្តា អធិការ​ប៉ូលិស​ក្រុងព្រះសីហនុ​បានឱ្យដឹងថា​មុខសញ្ញា​នេះ ធ្លាប់​ជាប់ពន្ធនាគារ រយៈពេល​១០​ខែ ពីបទ​ចោរកម្ម (​ជាប់​ថ្ងៃទី​២៧.១២.២០១៥ ចេញ​ថ្ងៃទី​២៧.០៩.២០១៦)។​

    ២-​នៅវេលា​ម៉ោង​៣​ជិត​ភ្លឺ ថ្ងៃទី​២០ ខែធ្នូ ឆ្នាំ​២០១៦​ថ្មីៗ នេះ កម្លាំង​ប៉ូលិស​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន សហការ​ជាមួយ​ប៉ូលិស​ក្រុងព្រះសីហនុ ដឹកនាំ​ដោយ​លោក​វរៈសេនីយ៍ឯក ស៊ុន សុផាត ស្នងការរង​ទទួល​ផែន​ប្រឆាំង​បទល្មើស បាន​ចុះ​ស៊ើបអង្កេត​បង្ក្រាប​ជាក់ស្តែង ករណី​ជួញដូរ​ថ្នាំញៀន ០១​ករណី នៅ​ចំណុច​ក្រុម​១៨ ភូមិ​២ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះសីហនុ ដោយ​ឃាត់ខ្លួន​មុខសញ្ញា​ម្នាក់​ឈ្មោះ ​ម៉ន វុទ្ធី ភេទ​ប្រុស អាយុ ៣៥​ឆ្នាំ មុខរបរ​រត់​ម៉ូតូឌុប ព្រមទាំង​ចាប់យក​បាន​ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន ស​ថ្លា ចំនួន​២០​កញ្ចប់។​

    លោក​វរៈសេនីយ៍ឯក​ស៊ុន សុផាត​ស្នងការរង បាន​បញ្ជាក់ថា ក្នុង​ប្រតិបត្តិការ​នេះ មានការ​បញ្ជា​ណែនាំ​ផ្ទាល់ ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​ជួន ណា​រិន្ទ​ស្នងការ​ប៉ូលិស​ខេត្ត​ព្រះសីហនុ ។ មុខសញ្ញា​ឈ្មោះ​ម៉ន វុទ្ធី​នេះ​ក៏មាន​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន​ពី​ស្ថាប័ន​តុលាការ​ផងដែរ​៕

Untitled 1
adverise with khmeread