samsung-banner
adverise with khmeread

ញាក់សាច់​! យោធា​ចិន​ឥឡូវ​ក៏មាន​អាវុធ​ឡាស៊ែរ​ដូច​អាមេរិក​ដែរ​

0

    ​ជាមួយ​ថវិកា​យោធា​ចាញ់​តែ​អាមេរិក​មួយគត់​លើ​ពិភពលោក យោធា​ចិន​គឺជា​យោធា​មួយ​ក្នុងចំណោម​យោធា​តិចតួច​ប៉ុណ្ណោះ ដែល​អាចមាន​លទ្ធភាព​វិនិយោគ​លើ​បច្ចេកវិជ្ជា​យ៉ាងច្រើន​សម្បូរបែប ដើម្បី​បង្កើន​ការអះអាង​របស់ខ្លួន​ក្នុងនាម​ជា​មហាអំណាច​សកលលោក​។​

​    ​ក្រៅពី​យន្តហោះ​ចម្បាំង​បំបាំងកាយ យន្តហោះ​ពិឃាត យន្តហោះ​ដ្រូ​ន រថក្រោះ និង​មី​ស៊ី​ល​បង្ហាញ​នៅ​ឆ្នាំនេះ កងទ័ព​រំដោះប្រជាជន​ចិន (PLA) បានបង្ហាញ​អាវុធ​ឡាស៊ែរ​ថ្មី​សន្លាង​មួយទៀត ស្រដៀង​ទៅនឹង​កាំភ្លើង​ឡាស៊ែរ​ក្នុង​រឿងប្រឌិត​បែប​វិទ្យាសាស្ត្រ​អ៊ីចឹង​។ នេះ​បើ​យោងតាម​របាយការណ៍ PopSci​។​

​    ​ខណៈដែល​វា​មិន​ដូចគ្នា​ទាំងស្រុង​ទៅនឹង​អាវុធ​ក្នុង​រឿង Star War ប៉ុន្តែ​អាវុធ​ឡាស៊ែរ​របស់ PLA មាន​តួនាទី​សំខាន់​ក្នុង​សង្គ្រាម​អនាគត​។ កាំភ្លើង​ឡាស៊ែរ​នេះ​អាច​បាញ់ និង​បិទ​ប្រព័ន្ធ​កម្ដៅ​របស់​មី​ស៊ី​ល ផ្កាយរណប និង​ការប៉ុនប៉ង​ផ្សេងៗ​ទៀត​ពីស​ត្រូវ​។​

​    ​កាំភ្លើង​ឡាស៊ែរ​នេះ​ត្រូវបាន​គេ​រាយការណ៍​ថា​អាច "​អ៊ិន​គ្រីប​" ប្រព័ន្ធ​ទំនាក់ទំនង និង​ចាប់​សញ្ញា​ពី​យន្តហោះ​បំបាំងកាយ​បាន​។ រឿង​មួយ​ដែល​វា​មិនអាច​ធ្វើទៅបាន​នោះ​គឺ បាញ់​មនុស្ស ដោយសារ​អាវុធ​ឡាស៊ែរ​និង​អាវុធ​ស្រដៀង​គ្នា​នេះ​ត្រូវបាន​ហាមឃាត់​ពី​ការបាញ់​ទៅលើ​មនុស្ស​តាំងពី​ឆ្នាំ ១៩៩៨ មកម្ល៉េះ​។​

​    ​ហើយ PLA មាន​កាំភ្លើង​ឡាស៊ែរ​ច្រើន​ម៉ូ​ដែល​ដ៏​អស្ចារ្យ​ជាច្រើន​ទៀត​ដូចជា PY132A, WJG-202 និង BBQ-905៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់