Gianluigi Buffon: ខ្ញុំ​អាច​នឹង​ចូលនិវត្តន៍​ពី​បាល់ទាត់​នៅ​អាយុ ៦៥

    ​អ្នកចាំទី​ក្រុម​សេះបង្កង់ Juventus កីឡាករ Gianluigi Buffon បានបញ្ជាក់​យ៉ាងច្បាស់​ថា កាល​ចូលនិវត្តន៍ គឺ​មិនទាន់​ស្ថិតនៅក្នុង​ខួរក្បាល​របស់គាត់​នោះឡើយ ហើយ​គាត់​បាន​និយាយ​លេងសើច​ថា គាត់​អាច​នឹង​លេង​រហូតដល់​អាយុ ៦៥​ឆ្នាំ​។​

​    ​តារាបាល់ទាត់​ជើងចាស់​អន្តរជាតិ​អ៊ីតាលី​រូបនេះ នឹង​ឈានដល់​វ័យ ៣៩​ឆ្នាំ​នៅឯ​ខែមករា​ខាងមុខ ហើយ​កុងត្រា​របស់គាត់​ជាមួយនឹង Juventus ម្ចាស់​ជើងឯក​លី​ក​កំពូល​អ៊ីតាលី Serie A នឹង​បញ្ចប់​រហូតដល់​ចុងបញ្ចប់​នៃ​រដូវ​កាល​នេះ​។​

​    ​ទោះជា​យ៉ាងណាក្តី Buffon ដែល​កាលពីមុន​ធ្លាប់បាន​បញ្ជាក់ថា គាត់​នឹង​ប្រកាស​បញ្ចប់​អាជីព​របស់ខ្លួន បន្ទាប់ពី​បញ្ចប់​ព្រឹត្តិការណ៍​ពានរង្វាន់​ពិភពលោក World Cup ឆ្នាំ​២០១៨ បាន​អះអាង​យ៉ាង​ជឿជាក់ថា គាត់​នៅតែមាន​អារម្មណ៍​ខ្លួនឯង​នៅ​ក្មេង​អាច​លេង​បាន​ក្នុងពេល​អនាគត​មិនអាច​ទស្សន៍ទាយ​បាន​។​

​    ​Buffon បានបញ្ជាក់​ទៅកាន់​វេ​ប​សាយ Tuttosport ថា "​ខ្ញុំ​នៅតែ​មិនមាន​អារម្មណ៍​ដូច ខ្ញុំ​ជា​បុរស​វ័យក្មេង​ម្នាក់​នៅឡើយ​នៅ​វ័យ ៣៨​ឆ្នាំ​។ តើ​ខ្ញុំ​នឹង​និយាយ​លា​ទៅកាន់​ការប្រកួត​ក្នុង​រយៈពេល ១០​ឆ្នាំ ឬ ១៥​ឆ្នាំ​ទៀត​? អ្នកណា​ទៅ​ដឹង ខ្ញុំ​ប្រហែលជា​ចូលនិវត្តន៍​នៅឯ​វ័យ​៦៥​ឆ្នាំ​ផង​ក៏​មិនដឹង​..."៕
 

adverise with khmeread

អ្នកនឹងចូលចិត្ត