Sergio Ramos រិះគន់​សម្តី​របស់ James Rodriguez ដែលថា​ចង់​ចាកចេញ​ចោល Real Madrid

    ​ប្រធាន​ក្រុម​អធិរាជ​ស Real Madrid កីឡាករ Sergio Ramos បាន​ចោទ​សំណួរ​ទៅលើ​មតិ ដែល​បាន​និយាយ​ដោយ​មិត្ត​រួម​ក្រុម​របស់ខ្លួន James Rodriguez ដែល​និយាយថា គាត់​បាន​បើកចំហ​ក្នុងការ​ចាកចេញ​ពី​ម្ចាស់​ពានរង្វាន់​ក្លឹប​កំពូល​ប្រចាំ​តំបន់​អឺរ៉ុប​។​

​    ​បន្ទាប់ពី​អធិរាជ​សបាន​គ្រង​តំណែង​ក្នុងនាម​ជា​ម្ចាស់​ជើងឯក​ក្លឹប​កំពូល​របស់​ពិភពលោក​កាលពី​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន James មិនត្រូវ​បាន​គេ​ប្តូរ​ចូលក្នុង​ជ័យជម្នះ ៤-២ ទៅលើ Kashima Antlers នៅក្នុង​ព្រឹត្តិការណ៍ Club World Cup វគ្គ​ផ្តាច់ព្រ័ត្រ​នោះឡើយ ហើយ​គាត់​បាន​និយាយថា គាត់​មិនអាច​ធានាថា​គាត់​នឹង​នៅតែ​ស្នាក់នៅ​បន្ត​នៅលើ​ទឹកដី Santiago Bernabeu លើសពី​ខែមករា​ខាងមុខ​នេះឡើយ​។​

​    ​James បាន​ជាប់គាំង​ក្នុងការ​ប្រជែង​យក​តំណែង​លេង​ក្នុង​ឈុត​ជម្រើស​១១​នាក់​ដំបូង​របស់លោក Zinedine Zidane ប៉ុន្តែ Ramos ពិតជា​មិន​រីករាយ​នោះឡើយ​ជាមួយនឹង​ពាក្យសម្តី​របស់​តារា​ឆ្នើម​របស់​ក្រុមបាល់ទាត់​អន្តរជាតិ​កូ​ឡុំ​ប៊ី​រូបនេះ​។​

​    ​Ramos បាន​បញ្ជាក់ថា "​វា​មិនមែនជា​ថ្ងៃ​ដែល​ត្រូវ​និយាយ​អំពី​បញ្ហា​ផ្ទាល់ខ្លួន​នោះទេ​។ ខ្ញុំ​គោរព​គាត់​ណាស់ ខ្ញុំ​សង្ឃឹមថា​គាត់​នឹង​បន្ត​នៅ​។ ប៉ុន្តែ​ថ្ងៃនេះ​មិនមែនជា​ថ្ងៃ​ត្រូវផ្តោត​លើ​បញ្ហា​ផ្សេងទៀត​"៕

1 adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់