samsung-banner
adverise with khmeread

ក្មេងៗ​នាំគ្នា​សើច​ពេល​ឃើញ​ខ្មោច​អ្នក​ប្រយុទ្ធ ISIS ម្នាក់​ងាប់​បះជើង​ឡើងលើ កប់​ក្បាល​ទៅ​ដី​

1

    ​ក្មេងៗ​ត្រូវបាន​ថត​កំពុង​សើច​ដាក់​សព​ជន​សកម្ម​យុទ្ធ ISIS ម្នាក់ ងាប់​បះជើង​ឡើងលើ កប់​ក្បាល​ទៅ​ដី នៅក្នុង​ទីក្រុង Mosul ដែល​នេះ​បង្ហាញឱ្យឃើញ​ពី​ក្មេងៗ​នៅ​ប្រទេស​អ៊ីរ៉ាក់​ស៊ាំ​នឹង​សាកសព​គ្រប់​ប្រភេទ​ទៅហើយ​។​

​    ​រូបភាព​នេះ ដែល​ត្រូវបាន​ថត​កាលពី​ថ្ងៃទី ១៨ ធ្នូ​កន្លងទៅ បង្ហាញ​ពី​កម្លាំង​អ៊ីរ៉ាក់​ពិសេស​ម្នាក់​និង​ក្មេងៗ​មួយក្រុម​ឈរ​ក្បែរ​គាត់ បាន​សើច​យ៉ាង​កក្អឹក​ដាក់​សាកសព​ជន​សកម្មប្រយុទ្ធ​ដែល​បះជើង​ឡើងលើ​មេឃ​នេះ ដែល​នេះ​ហាក់ដូចជា​ក្លាយជា​រឿង​ធម្មតា​ទៅហើយ​សម្រាប់​ពួកគេ​។​

​    ​រូបភាព​នេះ​ត្រូវបាន​ថត​នៅក្នុង​សង្កាត់ al-Barid ទីក្រុង Mosul ដែល​កាលពីពេល​ថ្មីៗ​នេះ​ត្រូវបាន​ពួក ISIS គ្រប់គ្រង​ម្តងទៀត​៕

ប្រភព៖បរទេស

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់