ប្រធាន​សិទ្ធិមនុស្ស​ប្រចាំ UN ជំ​រុញឱ្យ​ប្រទេស​ហ្វីលីពីន​ស៊ើបអង្កេត​ប្រធានាធិបតី ក្រោយ​អួតថា​ធ្លាប់​សម្លាប់​មនុស្ស​

    ​ប្រធាន​សិទ្ធិមនុស្ស​ប្រចាំ​អង្គការសហប្រជាជាតិ​បាន​ជំរុញ​ប្រទេស​ហ្វីលីពីន​កាលពី​ថ្ងៃ​អង្គារ​ទី ២០ ឱ្យ​ស៊ើបអង្កេត​លោក​ប្រធានាធិបតី Rodrigo Duterte ចំពោះ​ករណី​ឃាតកម្ម​បន្ទាប់ពី​គាត់​បាន​អួតថា កាលពីមុន​គាត់​បានសម្លាប់​ជនសង្ស័យ​ជា​ឧក្រិដ្ឋជន​ដោយ​ផ្ទាល់ដៃ​។​

​    ​លោក Duterte បាន​និយាយ​នៅក្នុង​ការ​ថ្លែង​សុន្ទរកថា​មួយ​កាលពី​សប្តាហ៍​មុន​ថា នៅពេល​គាត់​ជា​ចៅហ្វាយក្រុង Davao កន្លែង​ដែក​គាត់​កាន់ការ​ចំនួន ៣ អាណត្តិ​រវាង​ឆ្នាំ ១៩៨៨ និង ២០១៦ គាត់​បានសម្លាប់​មនុស្ស​ដោយ​ផ្ទាល់ដៃ​ដើម្បី​ធ្វើជា​ឧទាហរណ៍​ដល់​ប៉ូលិស​ក្រុង​។​

​    ​គាត់​បាន​និយាយ​ដូច្នេះ​នៅក្នុង​ការ​ថ្លែង​សុន្ទរកថា​ទៅកាន់​អ្នកជំនួញ​ខណៈ​គាត់​បាន​ពិភាក្សា​អំពី​យុទ្ធនាការ​របស់គាត់​ក្នុងការ​លុបបំបាត់​គ្រឿងញៀន​ខុសច្បាប់ ដែល​គេ​បានឃើញ​ប៉ូលិស​និង​ឃាតករ​មិន​ស្គាល់មុខ សម្លាប់​មនុស្ស​រាប់ពាន់​នាក់​ចាប់តាំងពី​គាត់​ចូលកាន់​កាប់​តំណែង​កាលពី​ថ្ងៃទី ៣០ ខែមិថុនា​។​

​    ​ប្រធាន​អង្គការសិទ្ធិមនុស្ស​ប្រចាំ​អង្គការសហប្រជាជាតិ លោក Zeid Ra'ad Al Hussein បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា "​អាជ្ញាធរ​តុលាការ​ហ្វីលីពីន​ត្រូវតែ​បង្ហាញ​ការប្តេជ្ញា​របស់​ពួកគេ​ដើម្បី​គោរព​នីតិរដ្ឋ និង​ឯករាជ្យភាព​របស់​ពួកគេ​ពី​ថ្នាក់ដឹកនាំ​ដោយ​បើក​ការស៊ើបអង្កេត​ករណី​ឃាតកម្ម​នេះ​"​។​

​    ​គាត់​បាន​បន្តថា "​ការសម្លាប់​ដែល​បាន​ប្រព្រឹត្ត​ដោយ​លោក Duterte ដោយផ្ទាល់ នៅពេល​គាត់​នៅ​ជា​ចៅហ្វាយក្រុង គឺជា​ករណី​ឃាតកម្ម​យ៉ាងច្បាស់​ក្រឡែត​"៕

ប្រភព៖បរទេស

adverise with khmeread

អ្នកនឹងចូលចិត្ត