មិនដែល​ដឹង​សោះ របស់​សាមញ្ញៗ​ក្នុង​ផ្ទះបាយ អាច​ព្យាបាល​កន្ទួល​រមាស់​លើ​រាងកាយ​បាន​!

    ​កន្ទួល​រមាស់​អាច​បង្ហា​ញ​ខ្លួន​គ្រប់កន្លែង​នៅលើ​រាងកាយ ជា​ពណ៌​ក្រហម រមាស់​រលាក ដែល​អាចធ្វើឱ្យ​ឡើងក​ម្ដៅ​ខ្លួន​បាន​។ ពួកវា​អាច​បណ្ដាលមកពី ជំងឺ​ស្បែ​ករបក​ក្រហម សត្វ​ល្ហិ​ត​ខាំ អា​ឡែ​រ​ស៊ី ជំងឺ​ស្បែក ប្រតិកម្ម​សាប៊ូ ឬ​បែកញើស​ហួសប្រមាណ​។​

​    ​កន្ទួល​រមាស់​អាច​ពេលខ្លះ​ជា​រោគសញ្ញា​ជំងឺ​អ្វីមួយ នៅពេល​ពួកវា​មិន​ព្រម​បាត់​ក្នុង​រយៈពេល​ជាច្រើន​ថ្ងៃ យក​ល្អ​ទៅពិនិត្យ​សុខភាព​ទៅ​ទើបបាន​។​

​    ​យ៉ាងណាមិញ ប្រសិនបើ​អ្នកចេញ​កន្ទួល​រមាស់ ព្យាបាល​ភ្លាមៗ​តាម​វិធីសាស្ដ្រ​ខាងក្រោម​៖
​    ​១. ម្សៅ Baking Soda ៖ លាយ​ម្សៅ ១ ភាគ ៣ នៃ​ទឹក​សរុប (​ឧ​.​ទឹក ១ លីត្រ ម្ស៉ៅ​ត្រូវជា ៣០០ ក្រាម​) លាយ​ចូលគ្នា​លាប​លើ​កន្ទួល​រមាស់​ទុកចោល ៤ ទៅ ៥ នាទី​សឹម​លាង​ទឹក​ចេញ​។​
​    ​២. ប្រេង​អូ​លីវ ៖ វា​មិន​ត្រឹមតែ​យកទៅ​ធ្វើជា​ម្ហូប​បានទេ វា​ក៏​អាច​ព្យាបាល​កន្ទួល​រមាស់​ផងដែរ​។ អ្នក​គ្រាន់តែ​លាប​លើ​ស្បែ​កកើត​កន្ទួល​រមាស់​ជាការ​ស្រេច​។​
​    ​៣. ទឹកខ្មេះ​ប៉ោម ៖ ទឹកខ្មេះ​ប៉ោម​ក៏​ជា​ជម្រើស​ល្អ​ដែរ​។ យក​សំឡី​ជ្រលក់​ទឹកខ្មេះ​ប៉ោម រួច​លាប​ទៅលើ​កន្លែង​កន្ទួល​រមាស់​ទុកចោល ៤ ទៅ ៥ នាទី​សឹម​លាង​ទឹក​ចេញ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត