គន្លឹះ​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​របស់​ទារក កុំឱ្យ​ចេះតែ​ងាក​ឈឺៗ​!

    ​ទារក​ងាយ​ផ្តាសាយ​និង​ក្អក​ណាស់ ព្រោះ​ប្រព័ន្ធ​ភាពស៊ាំ​របស់​ពួកគេ​មិនទាន់មាន​ភាពរឹងមាំ​នៅឡើយ​។ មិន​ថា​លោកអ្នក​ប្រឹងប្រែង​ការពារ​ក្មេង​កុំឱ្យ​ឈឺ​យ៉ាងណា​ក៏​មិនអាច​ទប់​បានដែរ ព្រោះ​ទារក​កំពុង​នៅ​ដំណាក់កាល​ដំបូង​នៃ​ការលូតលាស់​ប្រព័ន្ធ​ភាពស៊ាំ​។ ហើយ​នេះ​ក៏​មិន​បានន័យថា លោកអ្នក​មិនអាច​ធ្វើ​អ្វីមួយ​ដើម្បី​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​របស់​ទារក​បាន​នោះដែរ ព្រោះ​លោកអ្នក​អាច​បង្កើន​ភាពស៊ាំ​របស់​ក្មេង​បាន​តាមរយៈ​គន្លឹះ​ខាងក្រោម​នេះ​។ 

​    ​១. ផ្តល់​ចំណី​បង្កើន​កម្លាំង​
​    ​៦ ខែ​ដំបូង​គឺ​ត្រូវ​បៅ​ទឹកដោះ​។ បន្ទាប់មក​ត្រូវ​កិន​បន្លែ ផ្លែឈើ និង គ្រាប់​ធុញ្ញ​ជាតិ​ឱ្យ​ក្មេង​ទទួលទាន​ដើម្បី​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​ដល់​ក្មេង ព្រោះ​វា​ជា​អាហារ​សម្បូរ​ដោយ​វីតាមីន​និង​ជាតិ​រ៉ែ ជំរុញ​ដល់​ការលូតលាស់​។ 

​    ​២. ឱ្យ​ក្មេង​ដេក​លើ​រោមចៀម​
​    ​ការសិក្សា​ជាច្រើន​បង្ហាញថា ការទុកឱ្យ​ទារក​គេង​លើ​រោមសត្វ ដូចជា​រោមចៀម​ជាដើម ជួយ​ជំរុញ​ប្រព័ន្ធ​ភាពស៊ាំ​ដល់​ទារក​។ នេះ​គឺ​ដោយសារតែ​រោមចៀម​មាន​វត្តមាន​មីក្រុប​ដែល​ជួយ​ដល់​ប្រព័ន្ធ​ភាពស៊ាំ និង​សួត​។ 

​    ​៣. យ៉ា​អួ​
​    ​យ៉ា​អួ​ផ្ទុក​បាក់តេរី​ល្អ ដែល​ជួយ​ដល់​សុខភាព​ជារួម ខណៈ​ជំរុញ​ដល់​ប្រព័ន្ធ​ភាពស៊ាំ​យ៉ាង​ប្រសើរ​។ បន្ថែម​ផ្លែឈើ​ខ្លះ​ដើម្បី​បំពេញ​វីតាមីន និង​ជាតិ​រ៉ែ​។ 

​    ​៤. អាំង​ថ្ងៃ​
​    ​ទារក​ក៏ត្រូវ​ការ​អាំង​ថ្ងៃ​ដែរ​ដើម្បី​បំពេញ​វីតាមីន D ក្នុង​ខ្លួន ដែលជា​វី​តា​មី​ចាំបាច់​សម្រាប់​ស្រូបយក​ជាតិ​ដែក​ពង្រឹង​ដល់​ប្រព័ន្ធ​ភាពស៊ាំ​។ 

​    ​៥. ខ្លាញ់ត្រី​
​    ​ខ្លាញ់ត្រី​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​និង​ជួយ​ដល់​សុខភាព​បេះដូង​ទារក​។ ខ្លាញ់ត្រី​មាន​អត្ថប្រយោជន៍​ច្រើន ជាពិសេស​ជួយ​ទប់ស្កាត់​ផ្តាសាយ គ្រុនក្តៅ ក្អក​។ មុននឹង​បញ្ចុក​ត្រី​ដល់​ទារក ត្រូវ​ដក​ឆ្អឹង​ចេញ​ឱ្យអស់​សិន​៕

1 adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់