កុំព្យូទ័រ Notebook 9 របស់ Samsung មិនទាន់​ចេញលក់​លើ​ទីផ្សារ​ផង បាន​ឆក់យក​បេះដូង​អ្នក​ប្រើ​រួច​បាត់ទៅហើយ​ដោយសារ​ចំណុច​ពិសេស​ប្លែក​ពី​គេ​

    ​ក្រុមហ៊ុន Samsung បានចេញ​កុំព្យូទ័រ​យួរដៃ​ចុងក្រោយ​របស់ខ្លួន​មួយ ក្រោម​ឈ្មោះថា Notebook 9​។ តិចជាង​មួយឆ្នាំ បន្ទាប់ពី​ការចេញ​កុំព្យូទ័រ​យួរដៃ​ទំហំ ១៣ និង ១៥ អ៊ី​ញ​ថ្មី​នេះ ក្រុមហ៊ុន​មិនអាច​ទ្រាំ​ចង់​ការមកដល់​នៃ​ពិ​ព័រ​ណ៌ CES នា​ខាងមុខនេះ​បានឡើយ​។​

​    ​កុំព្យូទ័រ​យូរ​ដៃ​នេះ​គឺជា​ការ​រចនា​ថ្មី​មួយ ថ្វីបើ​វា​មើលទៅ​ស្រដៀង​ទៅនឹង​កុំព្យូទ័រ​យូរ​ដៃ Chromebook​។ វា​គឺជា​ម៉ូ​ដែល​មួយ​មើលទៅ​តូច​ស្ដើង និង​អាច​បត់​បាន ១៨០ ដឺ​ក្រេ​។​

​    ​គួរឱ្យ​ចាប់អារម្មណ៍​លើ​នេះ​ទៅទៀត កុំព្យូទ័រ​យួរដៃ​នេះ​មាន​សភាព​ភ្លឺរលោង ជាមួយនឹង​ទំហំ​អេក្រង់ ១៣,៣ អ៊ី​ញ ទម្ងន់ ៨១០ ក្រាម និង​ម៉ូ​ដែល​ដដែល​ទំហំ​អេក្រង់ ១៥ អ៊ី​ញ​មាន​ទម្ងន់ ៩៨០ ក្រាម​ប៉ុណ្ណោះ​។ Samsung បាន​អះអាងថា កុំព្យូទ័រ​យួរដៃ​នេះ​គឺ​កាន់​ថ្ម​បានយូរ​រហូត​ទៅដល់ ១២ ម៉ោង ហើយ​សាក​ថ្ម​ក្នុង​ល្បឿន​បំផុត​ត្រឹមតែ ៨០ នាទី​នឹង​ពេញ​។​

​    ​លក្ខណៈសម្បត្តិ​របស់​វា​ផ្សេងទៀត​មានដូចជា ស្កេ​ន​ម្រាមដៃ និង​ប្រើ USB Type-C នៅលើ​ម៉ាស៊ីន​របស់​វា ភ្ជាប់​មក​នូវ​ជាមួយនឹង Processor Core i5 និង i7 ជំនា​ន់ទី ៧  ហើយ​រួមទាំង RAM ១៦ ជី​ហ្គា​បៃ​ទៀតផង​។​

​    ​យ៉ាងណាមិញ តម្លៃ​របស់​កុំព្យូទ័រ​យូរ​ដៃ​មួយ​នេះ​មិនទាន់បាន​បញ្ចេញ​ឱ្យដឹង​នៅឡើយទេ ហើយ​ក្រុមហ៊ុន Samsung ក៏​មិនមាន​គម្រោង​លក់​វា​ក្នុង​ថ្ងៃបុណ្យ​ណូអែល​ខាងមុខ​នេះដែរ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត