adverise with khmeread Manny pacquiao

ហេតុផល​ដែល​ប៉ាក​គី​អៅ​សម្រេចចិត្ត​ចូលនិវត្តន៍ ស្តាប់​ហើយ​ព្រឺ​សម្បុរ​!

​    ​កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ កីឡាករ​ប្រដាល់ មែន​នី ប៉ាក​គី​អៅ បាន​និយាយថា គាត់​ទន្ទឹង​ចូលនិវត្តន៍​ពីស​ង្វៀន​ប្រដាល់​ខណៈ​ការរាប់​ថយក្រោយ​បានចាប់ផ្តើម​សម្រាប់​ការ​ប្រដាល់​លើកចុងក្រោយ​ជាមួយ​គូប្រជែង​ចាស់វស្សា​សញ្ជាតិ​អាមេរិក ធី​ម៉ូ​ធី ប្រ៊ែ​ត​លី​នៅ​ខែមេសា​ខាងមុខ​។ 

​    ​ប៉ាក​គី​អៅ ដែល​ការប្រកួត​ចុងក្រោយ​របស់គាត់​មាន​រហស្សនាម​ថា "​ការ​ប្រដាល់​ប្រចាំ​សតវត្សរ៍​" ជាមួយ​ផ្ល​យ មេ​វេ​ឌ័​រកា​លពី​ខែឧសភា​នោះ បាន​ទទូចថា រូបគេ​នឹង​ចូលនិវត្តន៍​ជា​អចិន្ត្រៃយ៍ បន្ទាប់ពី​ការប្រកួត​សងសឹក​លើក​ទី​បី និង​លើកចុងក្រោយ​ជាមួយ​ប្រ៊ែ​ត​លី​។ 

​    ​ម្ចាស់​ខ្សែក្រវ៉ាត់​ពិភពលោក ៨ ស្ថាប័ន​វ័យ ៣៧ ឆ្នាំ​រូបនេះ​មាន​គម្រោង​ឈរឈ្មោះ​សម្រាប់​កៅអី​ព្រឹទ្ធសភា​ហ្វ៊ី​លី​ពី​ន​នៅ​ចុងឆ្នាំ​នេះ បន្ទាប់ពី​បាន​បម្រើការ​ជា​អ្នកតំណាងរាស្ត្រ​នៅ​សភា​ក្នុងប្រទេស​អាស៊ាន​មួយ​នេះ​រួចហើយនោះ​។ 

​    ​ប៉ាក​គី​អៅ​បាន​ប្រាប់​នៅ​សន្និសីទកាសែត​នៅ​សណ្ឋាគារ​ប្រណីត Beverly Hills Hotel ថា "​ខ្ញុំ​រីករាយ​នឹង​ព្យួរ​ហ្គ​ង់​ប្រដាល់​របស់ខ្ញុំ​បន្ទាប់ពី​ការប្រកួត​នេះ​។ ខ្ញុំ​ច្បាស់​ណាស់​ថា​ខ្ញុំ​នឹងមាន​អារម្មណ៍​សោកស្តាយ ប៉ុន្តែ​នេះ​ជា​ឆាកជីវិត​។ អ្នក​មិនអាច​ប្រដាល់​គ្រប់ពេល​បានទេ​។ ប៉ុន្តែ​ខ្ញុំ​គិតថា​វា​ជា​ពេល​សមគួរ​ហើយ​ដែល​ត្រូវ​ចូលនិវត្តន៍​"​។ 

​    ​"​ខ្ញុំ​ចាប់ផ្តើម​អាជីព​ប្រដាល់​ព្រោះ​ខ្ញុំ​ចង់​ជួយ​គ្រួសារ​ខ្ញុំ និង​ម្តាយ​របស់ខ្ញុំ​។ ឥឡូវ​ខ្ញុំ​នឹង​បញ្ចប់​អាជីព​ប្រដាល់​របស់ខ្ញុំ ព្រោះ​ខ្ញុំ​ចង់​ជួយ​ប្រជាជន​របស់ខ្ញុំ គឺ​ប្រជាជន​ហ្វ៊ី​លី​ពី​ន​។ ខ្ញុំ​នឹង​បញ្ចប់​អាជីព​នេះ​ព្រោះ​ខ្ញុំ​ចង់​បម្រើប្រជាជន​"៕ 

adverise with khmeread
ប្រភព៖ ឆានែលញូវស៍អេស៊ា

អ្នកនឹងចូលចិត្ត

មតិយោបល់