នារី​មហា​សំណាង​ម្នាក់​ទទួលបាន​កាដូ​បុណ្យ​ណូអែល​ពី Bill Gates! នេះ​ជា​អ្វីដែល​គាត់​ដាក់​នៅ​ខាងក្នុង​កាដូ​

    ​នា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ មហាសេដ្ឋី​ពាន់​លាន Bill Gates បាន​ជួយ​ឱ្យ​ឱកាស​ប្រារព្វ​បុណ្យ​ណូអែល​របស់​នរណាម្នាក់​កាន់តែ​ពិសេស​ដោយ​គាត់​ចូលរួម​ពិធី​ប្តូរ​កាដូ​សម្ងាត់​របស់​តា​សាន់​កា​ក្លូ​ស​ហៅថា Secret Santa របស់​បណ្តាញ​សង្គម Reddit​។​

​    ​អ្នកប្រើប្រាស់​ជាង ៦០.០០០ នាក់​មកពី​ប្រទេស​ចំនួន ១២០ លើ​ពិភពលោក​បាន​ចូលរួម​ជាមួយ Reddit ដោយ​រួមទាំង​សហ​ស្ថាបនិក​ក្រុមហ៊ុន Microsoft ផងដែរ ដែល​ក្នុងឆ្នាំនេះ គាត់​បាន​ផ្ញើ​ប្រអប់​មួយ​ជាមួយ​កាដូ​ជាច្រើន​ទៅឱ្យ​ស្ត្រី​ម្នាក់​ឈ្មោះ Aerrix Laurel​។​

​    ​អ្នកស្រី Laurel បានទទួល​កាដូ​តាមរយៈ​ក្រុមហ៊ុន​ដឹកជញ្ជូន Fed Ex កាលពី​ព្រឹក​ថ្ងៃ​សុក្រ​សប្តាហ៍​មុន ហើយ​គាត់​បាន​បង្ហោះ​រូបភាព​កាដូ​ដ៏​មិនគួរ​ជឿ​របស់គាត់​លើ Reddit​។​

​    ​ក្នុង​ប្រអប់​នោះ​មាន​កាដូ​ខ្ចប់​រួចស្រេច​ចំនួន ១០ ប្រអប់​ដែល​ក្នុងនោះ​មាន​៖
​    ​១. ក្បាល​ហ្គេម Xbox One


​    ​២. ដៃ Xbox


​    ​៣. ក្បាល​ហ្គេម NES Classic Edition


​    ​៤. ឌី​សរឿង​មួយចំនួន​


​    ​៥. ស្រោមដៃ​ម៉ាក​ល្បី Zelda 


​    ​៦. ស្បែង​ជើង​ដូច​ក្នុង​រឿង Harry Potter


​    ​៧. រូបភាព​របស់ Aerrix ប្តី​របស់​នាង ឆ្កែ​របស់​នាង និង​រូប​កាត់ត​ដោយមាន​លោក Bill Gates


​    ​៨. និង​លិខិត​ជូនពរ​មួយ​ពី​លោក Bill Gates៕

Untitled 1
adverise with khmeread

អ្នកនឹងចូលចិត្ត