កំពុង​ព្យាបាល​ឆ្អឹង​បាក់​មែន​ទេ​? ព​ន្លឿ​ន​ឱ្យ​ឆាប់​ជាសះស្បើយ​តាមរយៈ​វិធី​ទាំងនេះ​

    ​បាក់ឆ្អឹង​ជាធម្មតា​បង្កដោយ​របួស​ដូចជា ដួល ឧបទ្ទវហេតុ​រថយន្ត ឬ​កីឡា យ៉ាងណាមិញ​បាក់ឆ្អឹង​ក៏​អាច​បណ្ដាលមកពី​ជំងឺ​ពុក​ឆ្អឹង​ផងដែរ​។​

​    ​ប្រសិនបើ​អ្នក​បាក់ឆ្អឹង អ្នក​ត្រូវតែ​ទទួលបាន​ការព្យាបាល​ជាបន្ទាន់ ហើយ​និង​រក្សា​ឆ្អឹង​បាក់​នោះ​នៅ​ដដែល រហូត​ទាល់តែ​លោកអ្នក​ទទួលបាន​ការ​ជួយ​ពី​គ្រូពេទ្យ​។ ប្រសិនបើ​ឆ្អឹង​បាក់​នោះ​ត្រូវបាន​ការជួយ​សង្គ្រោះបន្ទាន់​រួច បន្ទាប់មក​អ្នក​អាច​ព្យាបាល​ដោយ​វិធីសាស្ត្រ​ធម្មជាតិ​បាន​ហើយ ដើម្បី​ព​ន្លឿ​ន​ការព្យាបាល​ឆ្អឹង​បាក់​នោះ​ឱ្យ​ជាសះស្បើយ​។​

​    ​* អាហារ​ព​ន្លឿ​ន​ការព្យាបាល​ឆ្អឹង​បាក់​៖
​    ​១. អាហារ​មាន​ជាតិ​កាល់ស្យូម​ខ្ពស់ ៖ ជាតិ​រ៉ែ​ដ៏​សំខាន់​ក្នុង​ឆ្អឹង​គឺ​កាល់ស្យូម ដូច្នេះ​ព្យាយាម​បរិភោគ​អាហារ​មាន​ជាតិ​រ៉ែ​ខ្ពស់​ដូចជា សា​រ៉ា​យ​សមុទ្រ បន្លែ​ស្លឹក​បៃតង ត្រី​សា​ម៉ុង ត្រី​សា​ដី​ន និង​របស់​គ្មាន​ជាតិ​ផ្អែម​។​
​    ​២. អាហារ​វីតាមីន K៖ ស្ពៃក្ដោប ខាត់ណា ស្ពី​ណា​ច់ និង​បន្លែ​ជាច្រើន​ទៀត​ដែលមាន​វីតាមីន K1 ខ្ពស់ ហើយ​ផលិតផល​ដូចជា​ឈី​ស ក៏មាន​វីតាមីន K2 ខ្ពស់​ដែរ​។​
​    ​៣. ប្រូតេអ៊ីន​គ្មាន​ជាតិ​ខ្លាញ់ ៖ រាងកាយ​មិនអាច​ស្ដារ​ជាលិកា​ដែល​បាត់បង់​បាន​នោះទេ​ប្រសិនបើ​គ្មាន​ប្រូតេអ៊ីន​។ ព្យាយាម​បរិភោគ​សាច់មាន​ប្រូតេអ៊ីន​ដូចជា ត្រី​ចាប់បាន​ពី​បឹងបួរ​ទន្លេ ឬ សាច់គោ​ស៊ី​ស្មៅ យ៉ាងហោចណាស់​ក៏ ១០០ ក្រាម​ក្នុង​មួយថ្ងៃ​ដែរ​។ 
​    ​៤. វីតាមីន C ៖ គឺមាន​សារសំខាន់​សម្រាប់​ការផលិត​ស្រទាប់​កូ​ឡា​ជែ​ន ជា​ធាតុ​ផ្សំ​សំខាន់​មួយ​នៃ​ស្បែក​និង​ជាលិកា​។ ទទួលទាន​វីតាមីន C ដូចជា ពពួក​ផ្លែក្រូច​និង​បន្លែ​បានឱ្យ​ច្រើន​។​
​    ​៥. ស័ង្កសី ៖ ប្រតិកម្ម​គីមី​មាន​សារសំខាន់​ក្នុង​ការតភ្ជាប់​ឆ្អឹង​ឡើងវិញ​ដោយ​ត្រូវការ​ជាតិ​ស័ង្កសី​។ ដូច្នេះ​បង្កើន​ការ​ទទួលទាន​សារធាតុ​ស័ង្កសី​ដូចជា សាច់គោ គ្រាប់​ល្ពៅ និង​ស្ពី​ណា​ច់​ក្នុង​របស់​អាហារ​របស់​អ្នក​។​

​    ​* អាហារ​ដែល​ត្រូវ​ជៀសវាង​ដាច់ខាត អំឡុងពេល​ឆ្អឹង​បាក់​៖
​    ​- ជាតិ​ស្រវឹង​។​
​    ​- អំបិល ៖ ពិសា​អំបិល​ច្រើន​ធ្វើឱ្យ​ឆ្អឹង​ផុស ដោយសារ​អំបិល​កម្ចាត់​កាលស្យូម​ចេញពី​ឆ្អឹង​។ ទទួលទាន​ត្រឹមតែ កន្លះ​ស្លាបព្រា​កាហ្វេ​ក្នុង​មួយថ្ងៃ​បាន​ហើយ​។​
​    ​- ស្ករ និង​ផលិតផល​នំប៉័ង​ធ្វើ​ពី​ស្រូវ​សាលី ៖ របស់​ទាំងនេះ​ជំរុញ​ឱ្យ​បាត់បង់​គុណភាព​ឆ្អឹង និង​ផ្ដល់​សារធាតុចិញ្ចឹម​តិច​សម្រាប់​អ្នកការ​ព្យាបាល​មុខរបួស​។​
​    ​- ភេសជ្ជៈ​មាន​ជាតិ​ស្ករ​។​
​    ​- កាហ្វេ​អ៊ី​ន​។​

​    ​* ចំណុច​បន្ថែម​៖ ឆ្អឹង​បាក់​នឹង​ឆាប់​ជា ប្រសិនបើ​អ្នកមាន​ប្រេង​រុក្ខជាតិ ដូចជា​ប្រេង​ដើម​ស្រល់​ជាដើម​លាប​ពី​ខាងក្រៅ​បន្ថែមទៀត ហើយ​អ្នក​ត្រូវ​លាប​វា ៣ ដង​ក្នុង​មួយថ្ងៃ​៕

1
adverise with khmeread

អ្នកនឹងចូលចិត្ត

Loading ad ...