ឥណ្ឌូនេស៊ី​ចាប់ចោរ​លួច​កង់​ញី​ឈ្មោល​ជនជាតិ​អូស្ត្រាលី​បណ្តើ​រទាំង​ពាក់​ស្លា​កលើ​.​ក​ដើរ​តាមផ្លូវ​

    ​មន្ត្រី​ម្នាក់​បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ទី ២០ ថា ភ្ញៀវទេសចរ​ជនជាតិ​អូស្ត្រាលី​ពីរ​នាក់​ដែល​ត្រូវបាន​ចោទប្រកាន់​ពីបទ​លួច​កង់ ត្រូវបាន​បង្ខំ​ឱ្យ​ដើរ​តាមផ្លូវ​ទាំង​អាម៉ាស់​តាមផ្លូវ​លើ​កោះ​ឥណ្ឌូនេស៊ី​មួយ​ជាមួយ​ស្លាក​សញ្ញា​សរសេរថា "​ខ្ញុំ​គឺជា​ចោរ​! កុំ​ធ្វើ​អ្វីដែល​ខ្ញុំ​ធ្វើ​" ជាប់​ក​របស់​ពួកគេ​។​

​    ​ជនបរទេស​ទាំងពីរ​នាក់​ដែល​មិន​ត្រូវបាន​បញ្ចេញ​អត្តសញ្ញាណ បាន​លួច​កង់​ប្រហែល​កាលពី ១០ ថ្ងៃមុន​នៅលើ​កោះ Gili Trawangan ដែលជា​តំបន់​ទេសចរណ៍​ដ៏​ទាក់ទាញ​នៅ​ភាគ​កណ្តាល​ប្រទេស​ឥណ្ឌូនេស៊ី​។​

​    ​មេភូមិ​ឈ្មោះ Muhamad Taufik បាន​និយាយថា កាមេរ៉ា​សុវត្ថិភាព​បង្ហាញ​ពី​ជនជាតិ​អូស្ត្រាលី​ទាំងពីរ​បាន​យក​កង់​ពី​សណ្ឋាគារ​។​

​    ​លោក Taufik បាន​បន្ថែមថា អ្នកគ្រប់គ្រង​សណ្ឋាគារ​បាន​រាយការណ៍​ករណីនេះ​ទៅកាន់​អាជ្ញាធរ​ដែនដី ដែល​បាន​ចាប់​អ្នក​ទាំងពីរ​នៅ​ថ្ងៃ​បន្ទាប់​។​

​    ​លោក​បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន​បារាំង AFP យ៉ាង​ដូច្នេះ​ថា "​យើង​បាន​សួរចម្លើយ​ពួកគេ ដោយ​បានធ្វើ​កិច្ចព្រមព្រៀង​មួយ​ដោយ​ដង្ហែ​ពួកគេ​ជុំវិញ​កោះ ហើយ​បង្ខំ​ឱ្យ​ពួកគេ​ចាក​ចេញពី​កោះ Gili"​។​

​    ​ភ្ញៀវទេសចរ​ទាំងពីរ​ជា​ជនបរទេស​ដំបូង​គេ​ក្នុងឆ្នាំនេះ​ដែល​បាន​ដើរ​តាមផ្លូវ​យ៉ាង​អាម៉ាស់​នៅលើ​កោះ​។ ជនជាតិ​ឥណ្ឌូនេស៊ី​មួយចំនួន​ត្រូវបាន​បង្ខំ​ឱ្យ​ចូលរួម​ក្នុង​ពិធី​ដង្ហែ​ចោរ​ឆ្នាំ​នេះដែរ​៕

ប្រភព៖បរទេស

adverise with khmeread

អ្នកនឹងចូលចិត្ត