samsung-banner
adverise with khmeread

ស្រវឹង​បើក​ម៉ូតូ​លឿន ជ្រុល​បុក​ម៉ូតូ​មួយគ្រឿង​ទៀត​ត្រង់ចំណុច​ផ្លូវបំបែក​ជា​បួន​របួសធ្ងន់​ម្នាក់

2

    ភ្នំពេញ ៖ យុវជន​ម្នាក់​ស្រវឹងស្រា បាន​បើក​ម៉ូតូ​ម្នាក់ឯង​ក្នុង​ល្បឿន​យ៉ាង​លឿន ខណៈ​មកដល់​ផ្លូវបំបែក​ជា​បួន​មិន​បន្ថយល្បឿន​ក៏បាន​ជ្រុល​ទៅបុក​ម៉ូតូ​មួយគ្រឿង​ទៀត​ដែល​កំពុង​ជិះ​ឆ្លងផ្លូវ​ពី​ចំហៀង​ពេញទំហឹង​បណ្ដាល​ឱ្យ​បុរស​ម្នាក់ របួសធ្ងន់​។​

    ហេតុការណ៍​នេះ​កើតឡើង​នៅវេលា​ម៉ោង​១​ និង​២០​នាទី​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​២១ ខែធ្នូ ឆ្នាំ​២០១៦ នៅ​ចំណុច​ផ្លូវ​ព្រះមុនីវង្ស កែង​ផ្លូវ​លេខ​៤៦៦ ស្ថិតក្នុង​សង្កាត់​បឹងត្របែក ខណ្ឌចំការមន។​

    តាម​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ដែល​នៅក្បែរ​កន្លែងកើតហេតុ​បានឱ្យដឹងថា ដំបូង​គេ​បានឃើញ បុរសរងគ្រោះ​ខាងលើ​ជិះ​ម៉ូតូ សង់​កូ​រេ ពណ៌​ក្រហម គ្មាន​ស្លាក​លេខ ជិះ​ម្នាក់ឯង​តាម​បណ្ដោយ​ផ្លូវ​ព្រះមុនីវង្ស​ទិសដៅ​ពី​ត្បូង​ទៅ​ជើង (​ដោយ​ជិះ​បញ្ច្រាសទិស​ចរាចរណ៍​)។​

    ពេលមកដល់​ចំណុចកើតហេតុ​ខាងលើ​ក៏បាន​បត់​ស្ដាំ​ឆ្លងផ្លូវ ខណៈ​ជិះ​បត់​បាន​ពាក់​កណ្ដាលផ្លូវ ក៏ត្រូវ​បាន​យុវជន​ម្នាក់​ដែល​ស្រវឹងស្រា ជិះ​ម៉ូតូ​បង្ក​ម៉ាក ស៊ុយ​ស៊ូ​គី​ឡែ​ត ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ ​1FB.9319 បាន​ជិះ​តាម​បណ្ដោយ​ផ្លូវ​ព្រះមុនីវង្ស ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូ​ង ក្នុង​ល្បឿន​យ៉ាង​លឿន ហើយ​មិន​ប្រយ័ត្ន​ផង​នោះ​ក៏​ជ្រុល​បុក​ម៉ូតូ​បុរសរងគ្រោះ​ចំ​ពី​ច​ហៀ​ង​ទំហឹង​បណ្ដាលឱ្យ​បុរស​ជា​ម្ចាស់​ម៉ូតូ​រងរបួស​ធ្ងន់ ចំណែក​ភាគី​ខាង​ម៉ូតូ​បង្ក​រងរបួស​ស្រាល។​

    ក្រោយពេល​កើតហេតុ បុរសរងគ្រោះ​ខាងលើ​ត្រូវបាន​រ៉ឺម៉ក​ម៉ូតូ​ដឹក​យកទៅ​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ​រុ​ស្ស៊ី។ បន្ទាប់មក​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ខណ្ឌចំការមន បាន​ចុះមក​ធ្វើការ​វាស់វែង​យក​ម៉ូតូ​ទាំងពីរ​គ្រឿង​ទៅ​រក្សាទុក ដើម្បី​រង់ចាំ​សាមីខ្លួន ចូលមក​ដោះស្រាយ​តាម​នីតិវិធី៕

adverise with khmeread

មតិយោបល់