samsung-banner
adverise with khmeread

រថយន្ត Nissan Frontier របស់​ប៉ូលិស​ស័ក្តិ​៥ ​ជ្រុល​ចង្កូត​បុក​កាង​ក្រោយ​របស់​រថយន្ត​កុងតឺន័រ​ខ្ទេច​ទៅមុខ​លែងរួច

1

    ភ្នំពេញ ៖ រថយន្ត​ម៉ាក Nissan Frontier ពណ៌​ទឹកប្រាក់​មួយគ្រឿង​របស់លោក​​ប៉ូលិស​ពាក់​ស័ក្តិ​៥​ម្នាក់ ​ស្រវឹងស្រា​បើក​ជ្រុល​ចង្កូត​បុក​ចូល​កាង ការពារ​ខាងក្រោយ​របស់​រថយន្ត​កុងតឺន័រ បណ្តាលឱ្យ​រថយន្ត Nissan ​ដាច់​កង់​មុខ​និង​ខូចខាត​ផ្នែក​ខាងឆ្វេង​ទៅមុខ​លែងរួច តែ​មិន​បង្ក​គ្រោះថ្នាក់​ដល់​មនុស្ស​ឡើយ។​

    គ្រោះថ្នាក់​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង១១​ និង​៣០​នាទី​យប់​ថ្ងៃទី២០ ធ្នូ​២០១៦ តាមផ្លូវ​ជាតិ​លេខ​៤ នៅ​ចំណុច​មុខ​បុរី​ញ៉ូ​ថោ​ន​អូរ​ដឹ​ម ស្ថិតក្នុង​ភូមិ​អង្គ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ​សែន​ជ័យ​។​

    សាក្សី​កន្លែងកើតហេតុ បាន​ប្រាប់​ឱ្យដឹងថា មុនដំបូង​គេ​ឃើញ​រថយន្ត​ម៉ាក Nissan Frontier ពាក់​ស្លាក​លេខ​ 2AA-1327 បើកបរ​ដោយ​បុរស​ជា​ប៉ូលិស​ពាក់​ស័ក្តិ​៥​ម្នាក់​មិន​ប្រាប់​ឈ្មោះ បើកបរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤​​ ក្នុង​ល្បឿន​លឿន​ទិសដៅ​ពី​លិចទៅ​កើត។​

    ចំណែក​រថយន្ត​មួយគ្រឿង​ទៀត​ម៉ាក​កុងតឺន័រ ពណ៌​ស ពាក់​ស្លាក​លេខ​ប្រទេស​ថៃ 62-2330​ បើក​ដោយ​បុរស​ជនជាតិខ្មែរ និង​រួម​ដំណើរ​ជាមួយ​បុរស​ជនជាតិ​ថៃ​ម្នាក់ ក្នុងទិសដៅ​បញ្ច្រាស់ទិស​គ្នា។​

    ខណៈ​មកដល់​ចំណុចកើតហេតុ ដោយសារ​ម្ចាស់​រថយន្ត Nissan មាន​ជាតិ​ស្រវឹង​ក្នុង​ខ្លួន បាន​ជ្រុល​ចង្កូតរថយន្ត​មក​ឆ្វេង​ដៃ ទៅបុក​នឹង​កាង​ខាងក្រោយ​សម្រាប់​ការពារ​របស់​រថយន្ត​កុងតឺន័រ បណ្តាលឱ្យ​រថយន្ត Nissan​បុក​រះ រង​ការខូចខាត​ផ្នែក​ខាងឆ្វេង​និង​ដាច់​កង់​មុខ​ខាងឆ្វេង​យ៉ាងដំណំ​ទៅមុខ​លែងរួច​។​

    ក្រោយពេល​កើតហេតុ ប៉ូលិស​ជំនាញ​ចរាចរណ៍​ខណ្ឌ​បាន​ចុះ​ទៅដល់​កន្លែង​កើ​ហេតុ ដោយ​រថយន្ដរងការខូចខាត​ធ្ងន់ធ្ងរ ម្ចាស់​ភាគី​ទាំងសងខាង​មិន​ព្រមព្រៀងគ្នា ទើប​ជំនាញ​ធ្វើការ​វាស់វែង​យកមក​រក្សាទុក​នៅ​ផ្នែក​ចរាចរណ៍​ខណ្ឌ​ពោធិ​សែន​ជ័យ៕

adverise with khmeread

មតិយោបល់