រថយន្ត​កូរ៉ូឡា​មួយគ្រឿង​សង្ស័យ​ម្ចាស់​ស្រវឹង​បើក​លឿន​បុក​ខឿន​មុខផ្ទះ​ប្រជាពលរដ្ឋ​​របួសធ្ងន់​ម្នាក់​

    ភ្នំពេញ ៖ បុរស​ម្នាក់​បើកបរ​រថយន្ត​កូរ៉ូឡា​មួយគ្រឿង​សង្ស័យ​ស្រវឹងស្រា​ជោក​បើក​លឿន​ជ្រុល​ចង្កូត​ធ្លាក់​ផ្លូវ​បុក​គម្រប​លូ ច​ញ្ចើ​ម​ផ្លូវ​ហើយ​មិនទាន់​អស់​ល្បឿន​ហោះ​ទៅបុក​ខឿន​ឥដ្ឋ​បាំង​ព្រំដី​បាក់ រីឯ​រថយន្ត​ខ្ទេច​មួយ​កំណាត់​មុខ ម្ចាស់​រថយន្ត​រងរបួស​ធ្ងន់​។​

    គ្រោះថ្នាក់​ចរាចរណ៍ នេះ​កើត​កាលពី​វេលា​ម៉ោង​១០​យប់​ថ្ងៃទី ២០ ធ្នូ ​២០១៦ នៅតាម​បណ្តោយ​ផ្លូវ​វេ​ង​ស្រេង ស្ថិតក្នុង​ភូមិ​ជ្រៃ​កោង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ​សែន​ជ័យ។​

    ប្រភពពី​បុរស​ម្នាក់​មិន​បញ្ចេញ​ឈ្មោះ​ដែល​គាត់​កំពុង​ឈ​លេង​មុខផ្ទះ​ក្បែរ​កន្លែងកើតហេតុ បានឱ្យដឹងថា ដំបូង គាត់​បានឃើញ​រថយន្ត​បង្ក​ខាងលើ​ម៉ាក កូរ៉ូឡា ​ពណ៌ទឹកប្រាក់​ ពាក់​ស្លាក​លេខ​ភ្នំពេញ 2O-0454 បើកបរ​ដោយ​បុរស​ម្នាក់​ទំនងជា​ស្រវឹង បើក​តាម​បណ្តោយ​ផ្លូវ​វេ​ង​ស្រេង ទិសដៅ​ពី​ត្បូង​ទៅ​ជើង ក្នុង​ល្បឿន​លឿន​។​

    លុះ​មកដល់​ចំណុចកើតហេតុ រថយន្ត​ខាងលើ​បាន​ព្យាយាម​វ៉ា​រថយន្ត​មួយគ្រឿង​មក​ខាងស្តាំ​ដៃ ដោយ​រថយន្ត​លឿន​ទប់​ចង្កូត​មិនបាន ហើយ​សង្ស័យ​ម្ចាស់​ស្រវឹង​ទៀត​នោះ បាន​ជ្រុល​ចង្កូត​ធ្លាក់​ផ្លូវ​បុក​គម្រប លូទឹកស្អុយ នៅ​ច​ញ្ចើ​ម​ផ្លូវ បណ្តាលឱ្យ​រថយន្ត​ហោះ​ទាំង​កម្រោល​ទៅមុខ​ប្រមាណ​ជាង​៣០​មែត្រ បុក​ជាមួយ​ខឿន​ឥដ្ឋ បាំង​ព្រំដី បាក់​ខ្ទេច​។​ ចំណែកឯ​រថយន្ត​រង​ការ​ខូ​ត​ខាត​មួយ​កំណាត់​មុខ​ទាំងស្រុង។ ​រីឯ​ម្ចាស់​រថយន្ត​ដែល​មិនទាន់​ស្គាល់ឈ្មោះ​បែកក្បាល​ឈាម​ស្រោច​ពេញមុខ សន្លប់​ក្នុង​រថយន្ត។​

    ភ្លាមនោះ​ក៏មាន​អ្នកដំណើរ​តាមផ្លូវ​ឃើញ ចូលទៅ​វាយ​កញ្ចក់​រថយន្ត​បើកទ្វារ​យក​ជនរងគ្រោះ​ជា​ម្ចាស់​រថយន្ត ចេញមក​ធ្វើ​ចលនា បេះដូង​ដើម្បី​សង្គ្រោះ​បឋម ក្រោយមក​ទើប​មាន​រថយន្ត​សាមុយ​គ្លីនិក​ឯកជន​មក​ដឹក​ទៅ​សង្គ្រោះបន្ទាន់​។​

    ក្រោយពេល​កើតហេតុ​ប៉ូលិស​មូលដ្ឋាន​បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ សាកសួរ​ដំណើររឿង ដោយ​ម្ចាស់ផ្ទះ​ដែល​បាក់​ខឿន​មិនបាន​ទាមទារ​សំណង​នោះទេ ទើប​ប៉ូលិស​ប្រគល់​រថយន្ត​ឱ្យ​សាច់ញាតិ​ម្ចាស់​រថយន្ត​ហៅ​រថយន្ត​ស្ទួ​ចមក​ស្ទួ​ច​យកទៅ​ជួលជុល​ដោយ​ខ្លួនឯង​៕

adverise with khmeread