Frank Lampard: មានតែបញ្ហារបួសទេ ទើបអាចរារាំងមិនឲ្យ Chelsea លើកពាន

          កីឡាករជើង​ចាស់​ Frank Lampard របស់ក្លឹប Chelsea អះអាង​ថា លោក​មិន​ឃើញ​មាន​ក្រុម​ណាមួយ​ដែលអាច​ប្រជែង​យក​ពាន​​ក្រប​ខណ្ឌ​ PL​ ជាមួយ​Chelsea នៅរដូវកាលនេះទេ លុះត្រាតែ​​កីឡាករសំខាន់ៗរបស់ Chelsea ​​រងរបួស។

          ក្រុម​​ Chelsea ដែលដឹកនាំដោយ​លោក Antonio Conte កំពុងនាំ​មុខគេ​ដាច់​៦ពិន្ទុ​នៅលើ​កំពូលតារា​ង បន្ទាប់ពី​ប្រកួត​ឈ្នះ​១១​លើក​ជាប់​គ្នា។​ Chelsea​គឺជា​ក្រុម​ដែល​មាន​សង្ឃឹមថា នឹង​បន្ត​ស្ថិតិ​ឈ្នះ​បន្ទាប់ពី​បុណ្យ​ណូអែល​ ដោយ​ពួកគេត្រូវ​ទទួល​ភ្ញៀវ​ Bournemouth និង Stoke នៅថ្ងៃបុណ្យ​ Boxing Day និងថ្ងៃចូល​ឆ្នាំថ្មី។

          Lampard ជឿថា តំណែង​ជើង​ឯក​នៅរដូវកាលនេះអាចជា​របស់​ Chelsea​ ប្រសិនបើ​ពួកគេ​គ្មាន​កីឡាករ​សំខាន់​ណាម្នាក់​រងរបួស។ Lampard បាន​និយាយ​ថា “​​ Man City ស្ថិតក្នុងស្ថានភាព​មិនល្អ​។​ ទោះបី City ​មាន​គុណភាព ប៉ុន្តែ​ខ្ញុំគិត​ថា នៅរដូវកាលនេះ​ Liverpool ​និង​ Arsenal ​គឺជា​ក្រុម​ប្រកួតប្រជែងជាង”៕

adverise with khmeread