samsung-banner
adverise with khmeread

Antoine Griezmann បដិសេធមិនចូលរួមជាមួយក្លឹប Arsenal

33d1655000000578 3572937 image a 26 1462358189130

          ខ្សែប្រយុទ្ធ​ដ៏ឆ្នើម​របស់​ក្លឹប Atletico Madrid កីឡាករ Antoine Griezmann មិន​ចាប់អារម្មណ៍​នឹង​ការផ្ទេរ​ទៅ​ក្លឹប​ Arsenal ​ទេ។

          Griezmann បានអះអាង​ថា ខ្សែការ​ពារ​របស់​ Arsenal ​កីឡាករ Laurent Koscielny បាន​និយាយជាមួយ​ខ្លួនអំពី​ឆាកជីវិតនៅ​ពហុកីឡាដ្ឋាន Emirates ។​កីឡាករ​វ័យ​២៥​ឆ្នាំ​រូបនេះ​ហាក់ដូចជា​រីករាយ​ជាមួយ​នឹង​រដូវ​កាល​ទី​៣​របស់ខ្លួន​ក្រោម​ការ​ដឹកនាំ​របស់​លោក Diego Simeone នៅ​ក្របខណ្ឌ La Liga ហើយ​បានបញ្ជាក់​ថា​ ខ្លួន​ចង់​នៅ​ Vicente Calderon បន្តទៀត។

         Griezmann បាននិយាយថា “Koscielny និយាយជាមួយ​ខ្ញុំ​ច្រើនសារ​អំពី​ Arsenal ។ ប៉ុន្តែ​ខ្ញុំ​មិនចង់​ចាកចេញទេ។ ខ្ញុំ​រីករាយ​នៅទីនេះ”។ សូមទោស​ ខ្ញុំនឹង​នៅ​បន្តទៀត។ Arsenal ​គឺជា​ក្រុម​ល្អ។ ពួកគេ​លេង​បាល់ល្អ​។ តែខ្ញុំ​លេងល្អ​នៅ​ Atletico ។ និយាយដោយស្មោះ​ត្រង់ ខ្ញុំ​មិន​ទាន់គិត​ថា ចង់ចាក​ចេញទេ”៕

adverise with khmeread
ប្រភព៖ Goal

មតិយោបល់