adverise with khmeread 1

ក្រុម Tottenham និង Chelsea អាច​នឹង​ប្រើប្រាស់​កីឡដ្ឋាន Wembley ជាមួយគ្នា​សម្រាប់​រដូវ​កាល ២០១៧-១៨

​ក្រុម​មាន់​ខ្នាយ​មាស Tottenham មានគំនិត​សុទិដ្ឋិនិយម​អំពី​ឱកាស​ក្នុងការ​ចំណាយពេល​មួយ​រដូវ​កាល​នៅ​កីឡដ្ឋាន​ជាតិ Wembley បន្ទាប់ពី​ពួកគេ​ព្យាយាម​ផ្តល់​តម្លៃ​ជួល​ស្មើនឹង Chelsea ដើម្បី​បង្កើត​ឱកាស​ក្នុង​ការចែក​ទឹកដី​គ្នា​។​

​គូប្រជែង​ទាំងពីរ​ចង់​ប្រើប្រាស់​កីឡដ្ឋាន​ជាតិ​នេះ ខណៈដែល​ពួកគេ​នឹង​រៀបចំ​កីឡដ្ឋាន​ផ្ទាល់ខ្លួន​របស់​ពួកគេ​ឡើងវិញ ហើយ​បញ្ហា​នេះ​អាច​នឹង​ឈានដល់​ការចែក​ទឹកដី​គ្នា​សម្រាប់​មួយ​រដូវ​កាល​ពេញ​តែម្តង​។​

​ក្រុម Spurs បាន​ត្រៀម​រួចរាល់​ក្នុង​ការដំឡើង​កីឡដ្ឋាន White Hart Lane ថ្មី​ដែល​អាច​ផ្ទុក​អ្នកទស្សនា​បាន​ដល់​ទៅ ៦១.០០០ នាក់ ដោយ​ពួកគេ​នឹងត្រូវ​ការដូរ​ទឹកដី​សម្រាប់​រដូវ​កាល ២០១៧/១៨ នៅពេលដែល​ការងារ​ពង្រីក​ទឹកដី​កើតឡើង​។​

​ក្រុមបាល់ទាត់ Chelsea អាច​នឹង​ត្រូវការ​កីឡដ្ឋាន Wembley យ៉ាងតិចណាស់​ក៏​បី​រដូវ​កាល​ដែរ​គឺ​ចាប់ពី​ឆ្នាំ ២០១៧ ដល់ ២០២០ ប៉ុន្តែ​ពួកគេ​នៅសល់​ពីរ​បី​ជំហាន​ទៀត​ពី​ការបញ្ជា​ក់នូវ​កាលវិភាគ​សាងសង់ ជាមួយនឹង​ផែនការ​កីឡដ្ឋាន​ថ្មី​នេះ​ទើបតែ​បានដាក់​ស្នើ​កាលពី​ខែ​មុន​។​

​ជើងឯក Premeir League មួយ​នេះ​ចង់បាន​កីឡដ្ឋាន Wembley ផ្តាច់មុខ ខណៈដែល​ក្រុម Spurs ត្រូវគេ​ដឹងថា​បានស្នើ​តម្លៃ​ជួល ១៥ លាន​ផោន ក្នុង​មួយឆ្នាំ​ដូច Chelsea ដែរ ដូច្នេះ​ក្រុម​ទាំងពីរ​អាច​នឹង​ប្រើប្រាស់​ទឹកដី​នេះ​ជាមួយគ្នា​នាពេលខាងមុខ​។​

​ក្រុម​មាន់​ខ្នាយ​មាស​ច្បាស់​ណាស់​គឺ​ពួកគេ​នឹងត្រូវ​ចាក​ចេញពី​ទឹកដី​របស់ខ្លួន​ប្រហែល​មួយឆ្នាំ ប៉ុន្តែ​សម្រាប់ Chelsea វិញ​មិន​ប្រាកដ​នៅឡើយ​ទេ ជាមួយនឹង​ឧបសគ្គ​នៃ​សំណើរ​ផែនការ និង​បញ្ហា​ប្រឈម​ផ្នែក​ច្បាប់​ដែល​នៅតែមាន​សម្រាប់​ពួកគេ​៕

adverise with khmeread
ប្រភព៖ ​ដេលី​មែ​ល​

មតិយោបល់