បុរសម្នាក់បើកម៉ូតូមិនប្រយ័ត្នបុកស្រ្ដីចំណាស់ម្នាក់របួសធ្ងន់

    កណ្តាល ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​រវាង​មនុស្ស​ដើរ​ឆ្លងផ្លូវ​ត្រូវ​ម៉ូតូ​បុក​នៅ​ថ្ងៃទី​២០ ​ធ្នូ ​២០១៦ ​វេលា​ម៉ោង​៧​ និង​១០​នាទី​នៅ​ចំណុច​មុខ​ផ្សារ​គគីរ​ធំ ឃុំ​គគីរ​ធំ ចន្លោះ​គីឡូម៉ែត្រ​លេខ 51.52 ​ភ្នំពេញ អ្នក​លឿង ស្ថិតក្នុង​ភូមិ​គគីរ​ធំ ឃុំ​គគីរ​ធំ ស្រុក​កៀនស្វាយ​ ខេត្តកណ្ដាល។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ ​នៅ សារ៉េត ភេទ​ស្រី​ អាយុ​៦៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​រាំង​ដេក ឃុំ​គគីរ​ធំ​ ស្រុក​កៀនស្វាយ​ ខេត្តកណ្តាល បាន​ដើរចេញ​មកពីផ្សារ​គគី​រ​ធំ ហើយក៏ត្រូវ​ដើរ​ឆ្លងថ្នល់ ពី​កើតមក​លិច មិនទាន់​ដល់​គំនូស​លឿង​ពុះ ទ្រូង​ថ្នល់​ផង ក៏មាន​ម៉ូតូ​ម៉ាក​C125 ​ពណ៌​ខ្មៅ​ សេរី​2010 ​ពាក់​ស្លាកលេខ ភ្នំពេញ 1AX-4145 ទិសដៅ​អ្នក​លឿង ភ្នំពេញ បើកបរ​ដោយ​ឈ្មោះ ​ជា សារ៉េត​ ភេទ​ប្រុស​ អាយុ​២៥​ឆ្នាំ​ ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​ព្រៃ​អា​ស្ទាំង​ ឃុំ​អង្គ​រាជ ស្រុក​ព្រះស្ដេច ខេត្តព្រៃវែង។​

    ពេលមកដល់​កន្លែង​កើត​ហ​តុ ជិះ​ម៉ូតូ​បាន​កៀរ​ជនរងគ្រោះ ខ្ទាស់ ក ជើង​ខាងស្ដាំ​ជាមួយ​ឈ្នាន់​ជាន់​ប្រាំង អូស​បាន​ប្រហែល​១៥​ម៉ែត្រ ទើបបាន​ម៉ូតូ​ឈប់​។ ចំណែក​ជនរងគ្រោះ បាន​បាក់ កជើង​ខាងស្ដាំ និង​ពក​ក្បាល​ខាងក្រោយ​ត្រូវបាន​ក្រុមគ្រួសារ​បញ្ជូនមក​មន្ទី​រ​ពេទ្យ​ជោ​រៃ​ភ្នំពេញ​។​

    ទទួលបាន​ព័ត៌មាន កម្លាំង​ជំនាញ​បាន​ចុះ​ដល់​ចំណុចកើតហេតុ ដើម្បី​បន្ត​នីតិវិធី។​ ក្រោយពី​ការពិនិត្យ​ចំណុចកើតហេតុ​​ និង​សាកសួរ​បំភ្លឺ ពី​អ្នកបើកបរ យល់ឃើញថា​ជនរងគ្រោះ​ពេល​ឆ្លងផ្លូវ​មិនបាន​ប្រុង​ប្រ​យ័ត្ន។ ចំណែក​ម៉ូតូ​បើកបរ​មិន​ប្រ​​យ័ត្ន មិន​មើល​ស្ថានភាព​ខាងមុខ​ចំណុច​ទីតាំង​ផ្សារ អាចមាន​មនុស្ស​ឆ្លង​ចុះឡើង​។ ​មកដល់​ម៉ោង​នេះ​ផ្នែក​ជំនាញ​បាន​ឃាត់ខ្លួន​អ្នកបើកបរ​ម៉ូតូ​បង្ក​នៅ​អធិការដ្ឋាន​ស្រុក​ជា​បណ្ដោះអាសន្ន​ព្រោះ​ស្ថានភាព​របស់​ជនរងគ្រោះ​មាន​អាកា​រៈ​ធ្ងន់​នៅឡើយ​។ ក្រុមគ្រួសារ​ជនរងគ្រោះ​បានដាក់​ពាក្យបណ្ដឹង​ឱ្យ​សមត្ថកិច្ច បន្ត​ចាត់ការ​តាមច្បាប់៕

adverise with khmeread