ប៉ូលិស​ក្រុង​កំពង់ឆ្នាំង​ឃាត់​យុវជន​ម្នាក់​ជាមួយ​ថ្នាំញៀន​១៥​កញ្ចប់​

    កំពង់ឆ្នាំង ៖ ប៉ូលិស​ក្រុង​កំពង់ឆ្នាំង​សហការ​ជាមួយ​កម្លាំង​ប៉ូលិស​ការិយាល័យ​ជំនាញ ចុះបង្ក្រាប​ករណី​ជួញដូរ​,​ រក្សាទុក ​និង​ប្រើប្រាស់​គ្រឿងញៀន​នៅ​ចំណុច​ផ្ទះ​ឈ្មោះ ​ជូ សារិន ​ភេទ​ស្រី​ អាយុ​៤២​ឆ្នាំ ​នៅ​ចំណុច​ផ្លូវ​ផ្សារលើ​-​ផ្សារ​ក្រោម ក្នុងភូមិ​ផ្សារលើ សង្កាត់​ផ្សារឆ្នាំង ក្រុង​-​ខេត្ត​កំពង់​ឆ្នាំ  កាលពី​ល្ងាច​ថ្ងៃទី​២០​ ធ្នូ ​២០១៦ វេលា​ម៉ោង​៤​កន្លះ​ល្ងាច។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ​ ម៉ក់ មុត​ម៉ា​រ៉ាវី ភេទ​ប្រុស ​អាយុ​២៣​ឆ្នាំ​ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ក្នុងភូមិ​ផ្សារលើ សង្កាត់​ផ្សារឆ្នាំង ក្រុង​-​ខេត្តកំពង់ឆ្នាំង​ដកហូត​វត្ថុតាង​​រួម​មាន ថ្នាំ​ម្សៅ​ក្រាម​ព​ណ៌ស​ថ្លា ១៥ ​កញ្ចប់​តូច ​និង​ឧបករណ៍​សំរាប់​ប្រើប្រាស់​គ្រឿងញៀន​មួយចំនួន។​

    បច្ចុប្បន្ន​បាន​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​ប៉ូលិស​ក្រុង​កំពង់ឆ្នាំង​ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី៕
 

15629044 1222767761143430 501555622 o adverise with khmeread

មតិយោបល់