Real Madrid ត្រូវបាន​បន្ធូរបន្ថយ​ការដាក់ពិន័យ​ក្នុង​ទីផ្សារ​ដោះដូរ​កីឡាករ​

    ​អធិរាជ​ស Real Madrid ដែល​បច្ចុប្បន្ន​ជាប់​ការពិន័យ​មិនឱ្យ​ឈាន​ជើង​ចូល​ទីផ្សារ​ដោះដូរ​កីឡាករ​ចំនួន​ពីរលើក ត្រូវបាន​កាត់បន្ថយ​ម​ក​នៅត្រឹម​មួយ​លើក​វិញ ដោយ​តុលាការ​អាជ្ញាកណ្តាល​សម្រាប់​កីឡា​។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​របស់​ក្លឹប​។​

​    ​អធិរាជ​ស ដែល​បាន​ស្ថិតនៅ​ក្នុងចំណោម​គូប្រជែង​រួម​តំបន់ Atletico Madrid បាន​រង​សម្ពាធ​ជាមួយនឹង​ការពិន័យ​កាលពី​ខែមករា ឆ្នាំ​២០១៦ បន្ទាប់ពី​គណៈកម្មាធិការ​វិន័យរ​បស់ FIFA បាន​រកឃើញថា ពួកគេ​បាន​រំលោភបំពាន​លើ​បទបញ្ញត្តិ "​ទាក់ទង​នឹង​ការដោះដូរ​កីឡាករ​អន្តរជាតិ និង​ការចុះបញ្ជី​កីឡាករ​ដែលមាន​អាយុ​ក្រោម ១៨​ឆ្នាំ​"​។​

​    ​ម្ចាស់​ជើងឯក​លី​ក​កំពូល​អេ​ស្ប៉ា​ញ Barcelona ក៏​ធ្លាប់​ទទួលរង​ការដាក់ទណ្ឌកម្ម​ស្រដៀង​គ្នា​ទៅនឹង​នេះ​ផងដែរ​កាលពី​ឆ្នាំ ២០១៤៕

Cristiano ronaldo nacho real madrid kashima fifa club world cup final 18122016 1bktmd6x1uqqr1gklej3ywvf80
adverise with khmeread
ប្រភព៖ Goal
Loading ad ...