samsung-banner
adverise with khmeread

Joel Matip របស់ Liverpool ស្ថិតក្នុង​ចំណោម​កីឡាករ​កា​មេ​រូ​ន​ច្រើន​នាក់ ដែល​នឹងមិន​ចូលរួម​ការប្រកួត Africa Cup of Nations

 93053422 matip cameroon getty body

    ​ខ្សែការពារ​កណ្តាល​រប​ស់​ក្រុម​ហង្ស​ក្រហម Liverpool កីឡាករ Joel Matip គឺជា​កីឡាករ​ម្នាក់​ក្នុងចំណោម​សមាជិក​កីឡាករ​ក្រុមបាល់ទាត់​អន្តរជាតិ​កា​មេ​រូ​ន​ចំនួន​ប្រាំ​ពីររូប​ដែល​បាន​និយាយថា ពួកគេ​មិន​ចង់​ធ្វើដំណើរ​ទៅលេង​ក្នុង​ព្រឹត្តិការណ៍​ប្រជែង​ពាន​អាហ្វ្រិក Africa Cup of Nations ដែល​ចាប់ផ្តើម​នៅ​ថ្ងៃទី​១៤ ខែមករា​ខាងមុខ​។​

​    ​ខ្សែការពារ Matip បានលើកឡើង​ពី "​បទពិសោធន៍​អាក្រក់​" មួយ ជាមួយនឹង​បុគ្គលិក​គ្រូបង្វឹក​មុនៗ​។ នេះ​បើ​យោងតាម​សេចក្តីថ្លែងការណ៍​របស់​សមាគមន៍​កីឡាបាល់ទាត់​កា​មេ​រូ​ន​។​

​    ​កីឡាករ​មកពី​លី​ក​កំពូល​អង់គ្លេស​ដទៃទៀត Allan Nyom ដែល​លេង​ក្នុង​តំណែង​ជា​ខ្សែការពារ​ឱ្យ​ក្រុម West Brom ក៏បាន​ស្ថិតនៅ​ក្នុងចំណោម​កីឡាករ​ទាំង​ប្រាំពីរ​នាក់​នោះ​ផងដែរ​៕

adverise with khmeread

មតិយោបល់