samsung-banner
adverise with khmeread

Romelu Lukaku នឹង​ចុះហត្ថលេខា​លើ​កិច្ចសន្យា​រយៈពេល​វែង​ជាមួយ Everton

 93056662 lukaku rex

    ​Everton បានបង្ហាញ​ក្តីសង្ឃឹម​យ៉ាង​មុត​ម៉ាំ​ថា​ខ្សែប្រយុទ្ធ​របស់​ពួកគេ Romelu Lukaku នឹង​ចុះហត្ថលេខា​នៅលើ​កិច្ចសន្យា​រយៈពេល​វែង​មួយ​ថ្មី ដែល​នឹង​ធ្វើឱ្យ​គាត់​ក្លាយទៅជា​កីឡាករ​ដែលមាន​កម្រៃ​ប្រាក់​ឈ្នួល​ខ្ពស់​ជាងគេ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ក្លឹប​។​

​    ​ភ្នាក់ងារ​របស់ Lukaku ត្រូវគេ​ដឹងថា​កំពុង​ត្រៀម​ជួប​ជាមួយ​ម្ចាស់​ភាគហ៊ុន​ធំ​របស់ Everton គឺ​លោក Farhad Moshiri​។​

​    ​កុងត្រា​របស់គាត់​បច្ចុប្បន្ន ដែល​បាន​ចុះហត្ថលេខា ពេលដែល​គាត់​បាន​ចូលរួម​ជាមួយ​ក្លឹប​ពី​តោ​ខៀវ Chelsea ក្នុងតម្លៃ​កំណត់ត្រា​ប្រចាំ​ក្លឹប Everton ២៨​លាន​ផោន កាលពី​ខែកក្កដា ឆ្នាំ​២០១៤ គឺមាន​តម្លៃ​ជាង ៧៥.០០០​ផោន​ក្នុង​មួយ​សប្តាហ៍​សម្រាប់​តារាបាល់ទាត់​វ័យ ២៣​ឆ្នាំ​រូបនេះ​។​

​    ​ហើយ​គេ​ជឿជាក់ថា កិច្ចព្រមព្រៀង​ថ្មី​នឹង​អាចធ្វើឱ្យ​គាត់​ទទួលបាន​កម្រៃ​លើសពី​ចំនួន ១០០.០០០​ផោន​ក្នុង​មួយ​សប្តាហ៍​៕

adverise with khmeread
ប្រភព៖ BBC

មតិយោបល់