អតីតកីឡាករហង្សក្រហម Jonjo Shelvey ជាប់បម្រាម៥ប្រកួតនិងពិន័យ១០០.០០០ ផោន

          ខ្សែបម្រើ​ក្លឹប Newcastle កីឡាករ Jonjo Shelvey ជាប់​បម្រាម​មិន​ឲ្យ​លេង​៥​ប្រកួត និង​ពិន័យជា​ប្រាក់​១០០.០០០​ផោន បន្ទាប់ពីការ​ចោទ​ប្រកាន់​ថា កីឡា កររូបនេះបាន​ប្រើ​ប្រាស់សម្តី​បែប​រើស​អើង​ជាតិ​សាសន៍​មក​លើ​ខ្សែបម្រើ​ Romain Saisswas ត្រូវបាន​បញ្ជាក់ថា ជាការពិត។

          គណៈកម្មការ Independent Rugulatory Commission បាន​រក​ឃើញ​ភស្តុ តាង​ដាក់​បន្ទុក​​ Shelvey ដែល​បានបដិសេធ​ការ​ចោទប្រកាន់​របស់​សហព័ន្ធ​បាល់ ទាត់​អង់គ្លេសជុំវិញការប្រើ​ប្រាស់ពាក្យ​សម្តី​បែប​ប្រមាថលើ​គូប្រកួត​។

          សហព័ន្ធ​បាល់ទាត់​អង់គ្លេស FA បាន​និយាយថា “​Shelvey ត្រូវ​បាន​ហាម​ឃាត់​មិនឲ្យ​លេង​៥​ប្រកួត​ និង​ពិន័យ​១០០.០០០​ផោន​ បន្ទា់ពី​ការចោទប្រកាន់​ពីការ​ប្រព្រឹត្ត​មិនសមរម្យ​នេះត្រូវ​បញ្ជាក់​ការពិត”។

កីឡាក​ររបស់ក្លឹប Newcastle United រូបនេះ​ត្រូវ​បាន​ចោទប្រកាន់​ថា បាន​ប្រើ​ប្រាស់ពាក្យសម្តីបែប​ប្រមាថមើលងា​យ​ដាក់​គូប្រកួត​ អំឡុង​ពេល​ប្រកួត​ជា​មួយ​ក្រុម Wolverhampton Wanderers កាលពី​ថ្ងៃ​ទី​១៧​ខែកញ្ញា​ឆ្នាំ​២០១៦។

          Shelvey មាន​ពេល​វេលា​៧​ថ្ងៃ ដើម្បី​ឧទ្ធរណ៍នឹងសេចក្តីសម្រេចនេះ​៕

Jonjo shelvey fingers in ears newcastle united nufc 650x400
adverise with khmeread
ប្រភព៖ Mirror
Loading ad ...