samsung-banner
adverise with khmeread

អ្នកប្រមាញ់​រតនា​វត្ថុ​រកឃើញ​ចិញ្ចៀន​បុរាណ ក្នុងព្រៃ Sherwood របស់ Robin Hood

3b83754500000578 0 image a 47 1482144830725

    ​ចិញ្ចៀន​មជ្ឈិម​សម័យមួយ​វង់​ដែល​ត្រូវបាន​រកឃើញ​ដោយ​អ្នកប្រមាញ់​ស្ម័គ្រចិត្ត​ម្នាក់​នៅ​កណ្តាល​ព្រៃ Sherwood Forest (​ព្រៃរបស់ Robin Hood) អាចមាន​តម្លៃ​ដល់​ទៅ ៧០.០០០ ផោន (៨៦.៣០០ ដុល្លារ​)​។ នេះ​បើតាម​ប្រភពព័ត៌មាន Metro របស់​អង់គ្លេស​ចេញផ្សាយ​កាលពី​ថ្ងៃ​អង្គារ​។​

​    ​លោក Mark Thompson ដែល​ប្រកប​អាជីព​ជា​អ្នកបាញ់​ពណ៌​រថយន្ត​ដឹកទំនិញ បាន​ល្បីរ​ន្ធឺ​ពេញ​តំបន់ Nottinghamshire អស់ ២០ នាទី​នៅពេល​ឧបករណ៍​រាវរក​វត្ថុ​របស់គាត់​បន្លឺសំឡេង​។​

​    ​បុរស​វ័យ ៣៤ ឆ្នាំ​រូបនេះ​បាន​រំពឹង​ពី​ការរកឃើញ​ដូចជា​លុយ ឬក៏​របស់របរ​ដែល​បន្សល់ទុក​ដោយ​អ្នក​ដើរលេង​ប៉ុណ្ណោះ ប៉ុន្តែ​ផ្ទុយទៅវិញ​គាត់​រកឃើញ​ចិញ្ចៀន​ដ៏​ភ្លឺ​ចែង​ចាំ​ក្រោយ​ជម្រុះ​ដី​ចេញពី​វា​។​

​    ​គាត់​ក៏បាន​រាយការណ៍​ករណី​រកឃើញ​នេះហើយៗ​ឥឡូវនេះ​ចិញ្ចៀន​នេះ​កំពុង​ស្ថិតក្នុង​ដំណើរ​ដេញថ្លៃ​រតនវត្ថុ ដែល​គាត់​សង្ឃឹមថា នឹង​ទទួលបាន​លុយ​ច្រើន​គួរសម​។​

​    ​គាត់​បាន​ពិគ្រោះ​យោបល់​ជាមួយ​អ្នក​ដេញ​ថ្លែ​ដែល​បាន​ណែនាំ​ថា ចិញ្ចៀន​នេះ​អាចមាន​តម្លៃ​ពី ២០.០០០ ទៅ ៧០.០០០ ផោន​។​

​    ​អ្នកស្រី Dot Boughton មន្ត្រី​សម្របសម្រួល​នៃ​ការរកឃើញ​រតនវត្ថុ​ក្នុង​តំបន់​បាន​បញ្ជាក់ថា ចិញ្ចៀន​នេះ​កំពុងស្ថិត​ក្នុងការ​ធ្វើតេស្ត​នៅ​សារៈមន្ទីរ​អង់គ្លេស ហើយ​ករណីនេះ​កំពុង​បញ្ជូនទៅ​អ្នកវិភាគ​ដើម្បី​បញ្ជាក់​ជា​ផ្លូវការ​ថា​វា​ជា​រតនវត្ថុ​។​

​    ​គេ​ជឿថា​ចិញ្ចៀន​នេះ ដែល​បាន​ឆ្លាក់​ព្រះ​យ៉េ​ស៊ូ​កាលពី​ទ្រង់​នៅ​ជា​ទារក​និង​ម្ខាង​ទៀត​ជា​នារី​បរិសុទ្ធ បានធ្វើ​ឡើង​នៅ​សតវត្សរ៍​ទី ១៤​។​

​    ​បច្ចុប្បន្ន​លោក Thompson កំពុង​រង់ចាំ​ការធ្វើ​កោសល្យ​វិ​ច្ច័​យ​ដើម្បី​កំណត់​ថ្ងៃ​សម្រាប់​ការអង្កេត​មួយ​ដើម្បី​បញ្ជាក់ថា​ចិញ្ចៀន​នេះ​ជា​រតនសម្បត្តិ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់