ប៉ូលិស​ស្រុក​កំពង់ត្រាច​ឃាត់​ជនសង្ស័យ​ ២ ​នាក់​ជាមួយ​ថ្នាំញៀន ​១៥ ​កញ្ចប់​

    កំពត ៖ ប៉ូលិស​ស្រុក​កំពង់ត្រាច​នៅ​ថ្ងៃទី២០ ខែធ្នូ ឆ្នាំ​២០១៦ វេលា​ម៉ោង ១២ ​បាន​ចុះបង្ក្រាប​ករណី​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​នៅ​ភូមិ​កំពង់ត្រាច​ទី​១ ឃុំ​កំពង់ត្រាច ស្រុក​កំពង់ត្រាច ដោយឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន ០២​ នាក់​។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​គឺ ១.​ឈ្មោះ ង៉ូ​វ សុជា ភេទ​ប្រុស អាយុ៣០​ឆ្នាំ និង​២.​ឈ្មោះ សាន នួន ភេទ​ស្រី អាយុ៤៨​ឆ្នាំ នៅ​ភូមិ​-​ឃុំ​ខាងលើ និង​ដកហូត​បាន​ថ្នាំញៀន​ចំនួន ១៥​កញ្ចប់ (​ធំ ០១ ​កញ្ចប់ និង​តូច ១៤​ កញ្ចប់​)។​

    បច្ចុប្បន្ន​ជនសង្ស័យ​ទាំងពីរ​នាក់​កំពុង​កសាង​សំណុំរឿង​ដើម្បី​អនុវត្ត​ទៅតាម​នីតិវិធី​ច្បាប់​៕

Untitled 1
adverise with khmeread