adverise with khmeread 5

ពលរដ្ឋខេត្តសៀមរាបសុំឲ្យលោកអភិបាលខេត្តចាត់ការស្ត្រីម្នាក់ ជាន់ឈ្លីព្រះអង្គចេកព្រះអង្គចម

     សៀមរាប ៖ ពួក​បារមី​និយម បានមក​ជាន់ឈ្លី ទីកន្លែង​សក្ការៈ នៅ​តំបន់​ព្រះអង្គ​ចេក ព្រះអង្គ​ចម ដោ​យមក​អង្គុយ​លើ លោក​សំណាក​លោកយាយ​ទេព ដែល​មហាជន​ខ្មែរ​មានជំនឿ​រាប់ពាន់​ឆ្នាំ​បានធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​នៅ​ខេត្ត​សៀម​រាន​មិន​សប្បាយចិត្ត​ទាល់តែសោះ ។​

   លោក​មុនី សុខា​ (Muny Sokha) ​បាន​និយាយ​នៅក្នុង​អា​ខោ​ន​ហ្វេ​ស​បុក​របស់លោក​ដែល​បាន​បង្ហោះ​កាលពី​ព្រឹក​ថ្ងៃទី​១៩​មករា​ថា "​ពួក​បារមី​និយម បានមក​ជាន់ឈ្លីទីកន្លែងសក្ការៈ នៅ​តំបន់​ព្រះអង្គ​ចេក ព្រះអង្គ​ចម ដោយ​ការ​មក​អង្គុយ​លើ លោក​សំណាក​លោកយាយ​ទេព ដែល​មហាជន​ខ្មែរ​មាន​ជំនឿ​រាប់ពាន់​ឆ្នាំ "​។​

   លោក​មុនី សុខា បន្តថា "​ករណីនេះ សូម​ឯកឧត្តម ឃឹម ប៊ុន​សុង អភិបាល នៃ​គណៈ​អភិបាលខេត្ត សៀមរាប មេត្តា​ពិនិត្យ លទ្ធភាព និង ឲ្យ​ជន​បំពាន​ដ៏​ស្មោក​គ្រោគ​នេះ មក​ធ្វើការ​សុំទោស ប្រជាជន​ខ្មែរ ទូទាំងប្រទេស ហើយ​ផ្តន្ទាទោស​ជននេះ ឲ្យ​ធ្ងន់ធ្ងរ​បំផុត​" ។​

    នៅក្នុង​រូបភាព​ដែល​លោក​បាន​បង្ហោះ​គេ​ឃើញ​មាន​ស្ត្រី​ម្នាក់​តែងខ្លួន​ជា "​តួល្ខោន​"​ទៅ​អង្គុយ​នៅមុខ​រូបសំណាក​ព្រះអង្គ​ចេក​ព្រះអង្គ​ចម សម្តែង​ឫទ្ធី​អ្វី​ម្យ៉ាង ហើយ​មាន​ពលរដ្ឋខ្លះទៅ​បួងសួង​គាត់​ថែមទៀត ៕​

adverise with khmeread
ប្រភព៖ facebook

មតិយោបល់