កាមរី ​(​បា​ឡែ​ន​) ​បុក​ជាមួយ​ម៉ូតូ​របួស​ស្ត្រី ​២ ​នាក់​

    ត្បូងឃ្មុំ ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​នៅ​ថ្ងៃទី២០ ខែធ្នូ ឆ្នាំ​២០១៦ វេលា​ម៉ោង ១ ​រសៀល​ស្ថិតនៅលើ​បណ្ដោយ​ផ្លូ​វ​ជាតិ​លេខ​៧ ក្នុងភូមិ​សាស្ត្រ​ភូមិ​កណ្ដោល​កោង ឃុំ​កោង​កាង ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ រវាង​រថយន្ដ និង​ម៉ូតូ​ក្នុងទិសដៅ​បញ្ច្រាស់ទិស​គ្នា បណ្ដាលឱ្យ​មនុស្ស​រងគ្រោះ​ធ្ងន់ និង​ស្រាល​​ ២ នាក់។​

    ប៉ូលិស​និយាយថា គ្រោះថ្នាក់​ចរាចរណ៍​នេះ កើតឡើង​រវាង​រថយន្ដ​កាមរី ​(​បា​ឡែ​ន) ​ពណ៌​ស្ក ពាក់​ស្លាក​លេខ 2AA-0954 បើកបរ​ដោយ​ជន​មិន​ស្គាល់​អត្ដ​សញ្ញាណ បាន​រត់​​ខ្លួ​ច​ពេល​កើតហេតុ ជាមួយ​ម៉ូតូ​ហុងដា ពណ៌​ខៀវ គ្មាន​ស្លាក​លេខ បើកបរ​ដោយ​ឈ្មោះ ចាន់ថុល ភេទ​ស្រី អាយុ ២៣ ឆ្នាំ រស់នៅ​ភូមិ​ក្រែក​ត្បូង ឃុំ​ក្រែក ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ រងរបួស​ធ្ងន់ និង​រួម​ដំណើរ​ជាមួយ​ឈ្មោះ ប៊ុន ណា​រី ភេទ​ស្រី អាយុ ២៦ ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​ក្រឡាញ់ ឃុំ​ព្រៃ​ប្រ​លិ​ត ស្រុក​ពារាំង ខេត្តព្រៃវែង រងរបួស​ស្រាល។​

    ក្នុងករណីនេះ សមត្ថកិច្ច​ជំនាញ​នៃ​អធិការដ្ឋាន​ប៉ូលិស​ស្រុក​កំពុង​ចាត់ការ​តាម​នីតិវិធី​៕


 

adverise with khmeread