​កំពូល​វីរបុរស​! ពី​ឡុ​ត​រុស្ស៊ី​ម្នាក់​បាន​សង្គ្រោះ​ជីវិត​មនុស្ស​មួយ​យន្តហោះ ខណៈ​វា​ឆេះ​ស្លាប​ម្ខាង បាត់បង់​ម្ចាស់ការ​

​    ​ពី​ឡុ​តម្នាក់​ត្រូវបាន​សាទរ​ជា​វីរបុរស​បន្ទាប់ពី​គាត់​បាន​ជួយសង្គ្រោះ​ជីវិត​មនុស្ស​ទាំងអស់​នៅលើ​យន្តហោះ​មួយ​អំឡុង​ការ​ចុះចត​ដ៏​មិនអាច​ទៅរួច​មួយ​។​

​    ​យន្តហោះ IL-18 របស់​ក្រសួងការពារជាតិ​រុស្ស៊ី​ខ្ទេច​ទៅជា​បី​បំណែក​ហើយ​បាក់​ស្លាប​របស់​វា​ខណៈ​វា​បាន​ធ្លា​ក់នៅ​ភាគ​ឦសាន​សាធារណរដ្ឋ Sakha ប្រទេស​រុស្ស៊ី​កាលពី​ថ្ងៃទី ១៩ ធ្នូ​។​

​    ​យន្តហោះ IL-18 បាន​កំពុង​ដឹក​ពី​ឡុ​ត​យោធា​ជាច្រើន​នាក់ រួមទាំង​អ្នក​ដែល​មកពី​កងកម្លាំង​ទ័ពអាកាស​របស់លោក Vladimir Putin ទៅ​ទីក្រុង Tiksi ក្នុង​តំបន់ Yakutia​។ វា​បាន​ធ្លាក់​នៅ​ចម្ងាយ ២៩ គីឡូម៉ែត្រ​ពី​គោលដៅ​ធ្វើដំណើរ​របស់ខ្លួន​។​

​    ​ដំបូង​មានការ​រាយការណ៍​ថា មនុស្ស​ចំនួន ៩ នាក់​បាន​ស្លាប់ ប៉ុន្តែ​ក្រុមមន្ត្រី​បាន​លាតត្រដាង​ថា មនុស្ស​ទាំងអស់​រួចផុត​ពី​គ្រោះថ្នាក់​។​

​    ​ចាប់តាំងពី​នោះមក ពី​ឡុ​ត Andrey Logvinov វ័យ ៤៤ ឆ្នាំ​មកពី​ទីក្រុង Yekaterinburg ត្រូវបាន​សាទរ​ចំពោះ​សកម្មភាព​វីរភាព​របស់គាត់ ខណៈ​គាត់​អាច​ចុះចត​យន្តហោះ​នៅលើ​ទឹកកក​ដ៏​ក្រាស់​ជាមួយ​ម៉ាស៊ីន​ខាងឆ្វេង​កំពុង​ឆេះ​។​

​    ​ទោះយ៉ាងណា អ្នកដំណើរ ៤ នាក់​កំពុងស្ថិត​ក្នុងស្ថានភាព​ធ្ងន់ធ្ងរ ហើយ​ក្រសួងការពារជាតិ​រុស្ស៊ី​បាន​បញ្ជូន​យន្តហោះ​មួយគ្រឿង​ដើម្បី​ដឹកជញ្ជូន​ជនរងគ្រោះ​ទៅកាន់​មន្ទីរពេទ្យ​ក្នុង​ទីក្រុង​មូ​ស្គូ និង St Petersburg ដើម្បី​ព្យាបាល​។​

​    ​មូល​ហេតុដែល​បណ្តាលឱ្យ​ធ្លាក់​យន្តហោះ​នៅ​មិនទាន់​ដឹង​ច្បាស់​នៅឡើយ​៕

​ប្រភព៖ បរទេស

 

0
adverise with khmeread
Loading ad ...