ប៉ូលិស​ស្រុក​ពញាក្រែក​ឃាត់​យួន​ម្នាក់​លក់​ឆ្នោត​ឆ្លងដែន

    ត្បូងឃ្មុំ ៖ ប៉ូលិស​ផ្នែក​អ​នោ្ត​ប្រវេសន៍ នៃ​អធិការដ្ឋាន​ប៉ូលិស​ស្រុក​ពញាក្រែក បាន​សហការ​ជាមួយ​ប៉ូលិស​ប៉ុស្តិ៍​រដ្ឋបាល​ត្រពាំង​ផ្លុ​ង​ បាន​ឃាត់ខ្លួន​បុរស​ជនជាតិ​យួនម្នាក់​ចូលមក​ដី​ខ្មែរ​លក់​ឆ្នោត​ខុសច្បាប់ នៅ​ថ្ងៃទី​២០ ខែធ្នូ ឆ្នាំ​២០១៦​ វេលាម៉ោ​ង​១​រសៀល​។​

    ប៉ូលិស​និយាយថា បុរស​យួន​ឈ្មោះ ហា្វ​ង វ៉ា​ង​ហ័រ អាយុ​៦៧​ឆ្នាំ មាន​ស្រុកកំនើត​ភូមិ តាំង​វ៉ាឃុំ​តាំង​ឡាប់ ស្រុក​តាំង​បៀ​ង ខេត្ត​តៃនិញ បាន​ចូលមក​លក់​ឆ្នោតជាតិ​វៀតណាម តាម​ច្រក​អន្តរជាតិ​ត្រពាំង​ផ្លុ​​ង​មក​លក់​នៅ​ចំណុច​ហាង​កា​ហេ្វ​ទល់​មុខកាស៊ី​ណូ ​Grand Golden ហើយ​នាំមក​ប៉ុស្តិ៍​ធ្វើ​កិច្ចសន្យា​ប​ពា្ឈ​ប់ និង​ធ្វើការ​អប់រុំ​រួច ឱ្យ​វិលត្រឡប់​ទៅ​ប្រទេស​ស្រុក​ដើម​វិញ៕


adverise with khmeread