samsung-banner
adverise with khmeread

នាង​ជា​តារា​បង្ហាញ​ម៉ូត​ក្មេង​ល្ហក់​ដ៏​ល្បី​របស់​ហ្វីលីពីន តែ​កំពុងមាន​ឥទ្ធិពល​ខ្លាំង​បំផុត​នៅ​ម៉ាឡេស៊ី​!!

Filipina e1482270724291

    ​នាង Sachzna Laparan គឺជា​តារា​ម៉ូ​ដែល​ជនជាតិ​ហ្វីលីពីន​ម្នាក់ មានកេរ្តិ៍ឈ្មោះ​នៅលើ​អន​ឡាញ​ដំបូង​សម្រាប់​ការបង្ហាញ​ខ្លួន​ក្នុង​វីដេអូ​ចម្រៀង Dubsmash និង Musical.ly ដោយ​ទទួលបាន​ការចាប់អារម្មណ៍​ជាច្រើន​។​

​    ​ជាមួយនឹង​សម្រស់​ស្រស់ស្អាត​របស់​នាង និង​មាន​មន្ត​ស្នេហ៍​ផ្ទាល់ខ្លួន ក្មេងស្រី​ជំទង់​រូបនេះ​កំពុង​តែមាន​រាសី​ក្នុង​អាជីព​តារា​ម៉ូ​ដែល​របស់​នាង​ខ្ពស់ត្រដែត​។​

​    ​តារា​ម៉ូ​ដែល​វ័យ ១៨ ឆ្នាំ​រូបនេះ​ថ្មីៗ​នេះ​ត្រូវបាន​គេ​ជ្រើសរើស​ជាតា​រា​ម៉ូ​ដែល​ម៉ានីល​ប្រចាំឆ្នាំ ២០១៦ និង​ផ្ដល់​ឈ្មោះថា​ជា​ស្ត្រី​មាន​ឥទ្ធិពល​បំផុត​ក្នុងប្រទេស​ម៉ាឡេស៊ី​។​

​    ​នាង​បង្ហាញខ្លួន​ក្នុង​វីដេអូ​ចម្រៀង​ជាច្រើន និង​ចូលធ្វើ​ត្រាប់​តាម​ចម្រៀង ហើយ​បង្ហោះ​វា​នៅលើ​បណ្ដាញ​សង្គម​។ នាង​មាន​អ្នកគាំទ្រ​នៅលើ​ហ្វេ​ស​ប៊ុ​កជាង ១ លាន​នាក់ និង​ជាង ១៤ ម៉ឺន​នាក់​នៅលើ Instagram​។​

​    ​ដោយឡែក នាង​ក៏មាន​គម្រោង​បន្ត​ការសិក្សា​ដើម្បី​មានជីវិត​ដ៏​ជោគជ័យ​មួយ​។ បន្ទាប់មកទៀត​នាង​ចង់​មានជីវិត​បែប​សាមញ្ញ​មួយ និង​មានគ្រួសារ​មួយនា​ពេលអនាគត​៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់