បុគ្គលិកលក្ខណៈ ១២ ចំណុចនេះជា​របស់​មនុស្ស​ជោគជ័យ​និង​បរាជ័យ​! តើ​លោកអ្នក​ចូល​ចំ​ចំណុច​មួយណា​?

    ​ទោះបី​ប្រភេទ​មនុស្ស​ជោគជ័យ​មាន​ច្រើន​ជំពូក ប៉ុន្តែ​គេ​នៅតែ​អាច​សម្គាល់​បាន​ថា​តើ​មនុស្ស​នោះ​អាច​ជោគជ័យ ឬក៏​អត់​ដោយ​សម្អាង​លើ ១២ ចំណុច នៃលក្ខណៈ​សម្បត្តិ​ខាងក្រោម​នេះ​។ 

​    ​១. ការដាក់​ខ្លួន Vs មោទនភាព​
​    ​- មនុស្ស​ជោគជ័យ​ចេះ​ដាក់ខ្លួន ទទួលស្គាល់​កំហុស និង​រក​វិធី​កែ​កំហុស​នោះ​។ 
​    ​- មនុស្ស​បរាជ័យ​មិនដែល​មើលឃើញ​កំហុស​ខ្លួនឯង បន្ទោស​តែ​អ្នកដទៃ មិនដែល​គិតពី​អ្វីដែល​ខ្លួន​បានធ្វើ​ខុស​ទេ​។​

​    ​២. វិជ្ជមាន Vs អវិជ្ជមាន​
​    ​- មនុស្ស​ជោគជ័យ​តែង​បញ្ចេញ​នូវ​សម្តី​វិជ្ជមាន អារម្មណ៍​វិជ្ជមាន គំនិត​វិជ្ជមាន គ្មាន​ការសម្តែង​ឬ​ធ្វើ​ពើ​នោះឡើយ​។​
​    ​- មនុស្ស​បរាជ័យ​មិនដែល​បញ្ឈប់​គំនិត​អវិជ្ជមាន ហើយ​គិតតែ​ពី​រក​ហេតុផល​ចង់​ឈ្នះ​រហូត​។​

​    ​៣. យកគំនិត​មក​ជជែក Vs ខ្សឹបខ្សៀវ​
​    ​- មនុស្ស​ជោគជ័យ​មិនដែល​សម្ងំ​គិត​ម្នាក់ឯង​ទេ ពួកគេ​តែងតែ​ជជែក​គ្នា​អំពី​គំនិត​របស់​ពួកគេ និង​ចែករំលែក​ការច្នៃប្រឌិត​។​
​    ​- មនុស្ស​បរាជ័យ​គ្មានអ្វី​និយាយ​នឹង​គេ​ទេ ប៉ុន្តែ​បើ​និយាយ​ពី​រឿង​និយាយដើម​គេ គឺ​លេច​មុខមក​ភ្លែត​។ 

​    ​៤. ចែករំលែក​ព័ត៌មាន Vs រក្សា​អា​ថ៍កំ​បាំង​
​    ​- មនុស្ស​ជោគជ័យ​ចង់​ចែករំលែក​ព័ត៌មាន​ជាមួយ​មនុស្ស​មានគុណ​ធម៌ និង​សង្ឃឹម​ពង្រឹង​មិត្តភាព សាមគ្គីភាព និង​បរិយាកាស​កក់ក្តៅ​សម្រាប់​គ្នា​។​
​    ​- មនុស្ស​បរាជ័យ​រក្សា​អា​ថ៍កំ​បាំង មិន​បញ្ចេញ​ព័ត៌មាន​នោះឡើយ គឺ​ធ្វើ​អ្វីៗ​ដើម្បី​តែ​ផលប្រយោជន៍​ផ្ទាល់ខ្លួន​។ ពួកគេ​ចែករំលែក​ព័ត៌មាន​ទាល់តែ​ពេលណា​ដែល​ពួកគេ​អាច​ដោះដូរ​ប្រយោជន៍​គ្នា​ប៉ុណ្ណោះ​។ 

​    ​៥. បង្ហាញ​ការកោតសរសើរ Vs រិះគន់​គ្រប់​អ្វីៗ​ទាំងអស់​
​    ​- មនុស្ស​ជោគជ័យ​តែង​ឱ្យ​តម្លៃ​មនុស្ស​ជុំវិញខ្លួន បង្ហាញ​ការដឹងគុណ និង​ផ្តល់​ការសរសើរ​អស់ពី​ចិត្ត​មិន​ប្រឌិត​។​
​    ​- មនុស្ស​បរាជ័យ​ឆាប់​វិនិច្ឆ័យ​អ្នកដទៃ និង​រិះគន់​គេ​គ្មាន​ហេតុផល​។ 

​    ​៦. ចេះ​អន់ឱន Vs ចងគំនុំ​
​    ​- មនុស្ស​ជោគជ័យ​រង​ការឈឺ​ចាប់ពី​អ្នកដទៃ ប៉ុន្តែ​ពួកគេ​ចេះ​អន់ឱន​និង​អធ្យាស្រ័យ ដោយសារ​ពួកគេ​ជា​អ្នក​សន្តិភាព​និយម​។​
​    ​- មនុស្ស​បរាជ័យ​មិន​ងាយ​បំភ្លេច​អ្វីដែល​អ្នកដទៃ​បាន​ប្រព្រឹត្ត​ដាក់ខ្លួន​ឡើយ គឺ​ចងគំនុំ​គ្មាន​ទីបញ្ចប់​។ 

​    ​៧. គ្រប់គ្នា​គួរតែ​ឈ្នះ​ទាំងអស់គ្នា Vs មានតែ​ខ្ញុំ​ទេ​ដែលជា​អ្នកឈ្នះ​
​    ​- មនុស្ស​ជោគជ័យ​សង្ឃឹមថា​គ្រប់គ្នា​នឹង​សប្បាយចិត្ត និង​មិន​ចង់ឱ្យ​នរណាម្នាក់​ឈ្នះ​តែឯង​នោះទេ តែ​ចង់ឱ្យ​គ្រប់គ្នា​ជោគជ័យ​ក្នុង​ជីវិត​ដូចៗ​គ្នា​។​
​    ​- មនុស្ស​បរាជ័យ​សម្តី​ផ្អែម​ខាងក្រៅ តែ​គំនិត​ខាងក្នុង​ចង់​ជោគជ័យ​តែម្នាក់ឯង នរណា​បរាជ័យ​មិន​ខ្វល់ ហើយ​ពួកគេ​នឹងធ្វើ​គ្រប់យ៉ាង​ដើម្បី​ឡើងដល់​ទី​កំពូល ទោះ​ត្រូវ​ទាញ​នរណា​ចុះក្រោម​ក៏​ហ៊ាន​ធ្វើ​ដែរ​។​

​    ​៨. ផ្តល់​តម្លៃ​ដល់​ស្នាដៃ​អ្នកដទៃ Vs លួច​ស្នាដៃ​អ្នកដទៃ​ធ្វើជា​របស់ខ្លួន 
​    ​- មនុស្ស​ជោគជ័យ​មិន​ត្រឹម​តែមាន​អារម្មណ៍​រីករាយ​ចំពោះ​ជោគជ័យ​ផ្ទាល់ខ្លួន​ទេ ប៉ុន្តែ​អបអរ​ជោគជ័យ​របស់​អ្នកដទៃ និង​ចែករំលែក​ភាព​រីករាយ​ជាមួយ​ពួកគេ​។ 
​    ​- មនុស្ស​បរាជ័យ​យកមុខយកមាត់​តែម្នាក់ឯង គ្មាន​ឱ្យ​តម្លៃ​អ្នក​ដែល​ជួយ​ជ្រោមជ្រែង​ខ្លួន​នោះឡើយ​។ 

​    ​៩. ហ៊ាន​ប្រថុយប្រថាន Vs ខ្លាច​ការផ្លាស់ប្តូរ​
​    ​- មនុស្ស​ជោគជ័យ​តែង​ត្រៀមខ្លួន​សម្រាប់​អ្វីដែល​ថ្មី ហ៊ាន​ប្រថុយប្រថាន បំបែក​ទម្លាប់​ចាស់ និង​នាំមក​នូវ​ការផ្លាស់ប្តូរ​។​
​    ​- មនុស្ស​បរាជ័យ​មិន​ហ៊ាន​ប្តូរ​ទម្លាប់​ចាស់​ទេ ហើយ​ខ្លាច​បំផុត​ការផ្លាស់ប្តូរ មិន​ចង់​ចាក​ចេញពី​តំបន់​ស្រណុក​ស្រួល​។​

​    ​១០. ចិត្ត​ទូលាយ Vs ចិត្តចង្អៀត​
​    ​- មនុស្ស​ជោគជ័យ​មិនមាន​គំនិត​តែមួយ​ផ្លូវ​ទេ ប៉ុន្តែ​ពួកគេ​ទោរទន់​ទៅរក​គំនិត​ដែល​ទូលំទូលាយ ទទួលយក​មតិយោបល់​ពី​គ្រប់​ជ្រុង​។​
​    ​- មនុស្ស​បរាជ័យ​មិន​ហ៊ាន​គិត​ធំ ប្រកាន់ខ្ជាប់​តែ​ទស្សនៈ​ខ្លួនឯង និង​មាន​ទស្សនៈវិស័យ​តិចតួច​។​

​    ​១១. រៀនសូត្រ​ឥត​ឈប់ Vs ចេះ​អ្វីៗ​គ្រប់យ៉ាង  
​    ​- មនុស្ស​ជោគជ័យ​តែង​ស្វែងរក​ការជំរុញ​ការយល់ដឹង​ឱ្យ​កាន់តែ​ប្រសើរ និង​មិនចេះ​ខ្មាស់​គេ​ក្នុងការ​សារភាពថា ខ្លួនឯង​អត់​ចេះ​នោះឡើយ​។ ពួកគេ​តែង​រៀន​ពី​ជំនាញ​ថ្មី​ចំណេះដឹង​ថ្មី​ជានិច្ច​។​
​    ​- មនុស្ស​បរាជ័យ​គិតថា​ពួកគេ​ចេះ​គ្រប់​អ្វីៗ​ទាំងអស់ និង​មិន​ដែលមាន​អារម្មណ៍​ថា​ខ្លួនឯង​ខុស​នោះទេ ឱ្យតែ​គំនិត​របស់ខ្លួន​គឺ​ត្រឹមត្រូវ​ទាំងអស់​។ 

​    ​១២. រស់នៅក្នុង​បច្ចុប្បន្នភាព Vs រស់នៅក្នុង​អតីតកាល​
​    ​- មនុស្ស​ជោគជ័យ​ដឹងថា​ជីវិត​មនុស្ស​ខ្លី​ណាស់ ដូច្នេះ​ត្រូវតែ​ក្តាប់​យក​ឱកាស​ដែលមាន​ក្នុង​បច្ចុប្បន្ន ដូច្នេះ​ពួកគេ​ពុះពារ​ដើម្បី​រស់នៅក្នុង​បច្ចុប្បន្នភាព ជំនួស​ឱ្យ​ការវិល​វល់​តែ​ក្នុង​អតីតកាល​។ 
​    ​- មនុស្ស​បរាជ័យ​ជួបតែ​មេរៀន​ដដែលៗ ព្រោះ​ពួកគេ​រស់នៅក្នុង​អតីតកាល មិនបាន​ព្យាយាម​ទទួលយក​អ្វីដែល​កើតឡើង​ក្នុងពេល​បច្ចុប្បន្ន​ទេ​។ 

​    ​ចុងក្រោយ ត្រូវ​ចាំ​ថា និយមន័យ​នៃ​ភាពជោគជ័យ​គឺ​ផ្អែកលើ​ប្រភេទ​មនុស្ស​ផ្សេងៗ​គ្នា ហើយ ១២ ចំណុច​ខាងលើ​គ្រាន់តែ​ជា​ផ្នែក​ខ្លះ​ដែល​កត់សម្គាល់​ពី​មនុស្ស​ជោគជ័យ​ប៉ុណ្ណោះ​។ តើ​លោក​អ្នកមាន​ចំណុច​ណា​ផ្សេងទៀត ដែល​អាច​សម្គាល់​អំពី​មនុស្ស​ជោគជ័យ​?៕ 

adverise with khmeread

អ្នកនឹងចូលចិត្ត