អតីតអ្នកយាមដីឡូតិ៍មិនប្រគល់សោឱ្យម្ចាស់ដី ទុកប្រើដើម្បីលួចរបស់

    កណ្តាល ៖ ជនសង្ស័យ​៤​នាក់​ត្រូវ​ប៉ូលិស​ឃាត់ខ្លួន​ក្នុងករណី​អំពើ​លួច​កៅអី​​នា​ថ្ងៃទី​២១ ​ធ្នូ​ ២០១៦ ​ម៉ោង​០១ ​និង​៤០​នាទី​អា​ធ្រា​ត្រ​នៅ​ចំណុច​ដី​ឡូ​ភូមិ​ព្រែក​សំរោង​៣ សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្តកណ្តាល​។​

    ប៉ូលិស​និយាយថា ជនល្មើស​០៤​​នាក់​១-​ឈ្មោះ ​អ៊ឺ​ម ឆៃ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ស្រុកកំណើត​ភូមិ​ចុង​ថ្នល់ ឃុំ​បារាយណ៍ ស្រុក​ដូន​កែវ ខេត្តតាកែវ​បច្ចុប្បន្ន ស្នាក់នៅ ម្តុំ​ត្រឡោកបែក ខណ្ឌទួលគោក មុខរបរ​មិន​ពិតប្រាកដ ​(​ឃាត់ខ្លួន​), ២-​ឈ្មោះ​ តាន់ ឡុង​ដា​ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ​ទីលំនៅ ភូមិ​ក្រាំង​អង្ក្រង​ សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ​ មុខរបរ​មិន​ពិតប្រាកដ​ (​ឃាត់ខ្លួន​),៣-​ឈ្មោះ​ ទូច គឹម​ប៊ុណ្ណា​រិ​ទ្ធ ភេទ​ប្រុស ​អាយុ​២០​ឆ្នាំ ទីលំនៅ​ភូមិ​ក្រាំង​អង្ក្រង ​សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ​ មុខរបរ​មិន​ពិតប្រាកដ ​(​ឃាត់ខ្លួន​) ​និង​៤-​ឈ្មោះ​ លន់ សុធា​រី​ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ទីលំនៅ​ភូមិ​ក្រាំង​អង្ក្រង​សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ មុខរបរ​រត់​ម៉ូតូឌុប​ (​ឃាត់ខ្លួន​)​។​

    វត្ថុតាង​ដកហូត កៅអី​ពូក​ធ្វើ​អំពី​ដែក​អ៊ី​ណុ​ក​១២, ​ម៉ូតូ​០២​គ្រឿង ​(​ម៉ាក​សង់​កូរ៉េ​ពណ៌​ស្លា​ទុំ ពាក់​ស្លាកលេខ​ភ្នំពេញ 1A-9636 និង​ម៉ាក Wave ​ពណ៌​ស្លែ​ពាក់​ស្លាកលេខ​កំពង់ចាម​1B-2069 និង កូនសោ​៤។​

    ប៉ូលិស​និយាយថា ដំបូង​កម្លាំង​ជំនាញ​ផែន​យុត្តិធម៌ បានចេញ​ល្បាត​ដល់​ចំណុច​មុខ​សាលាខេត្ត​កណ្តាល​បានឃើញ​ជនល្មើស​ទាំង​៤​នាក់​កំពុងតែ​ជិះ​ម៉ូតូ​ដឹក​កៅអី​ដូចខាងលើ​។ ដោយមាន​ការសង្ស័យ​ក៍​ឃាត់​យកមក​សាកសួរ​នៅ​អធិការដ្ឋាន​ក្រុង​តាខ្មៅ​។​

    នៅ​ចំពោះមុខ​សមត្ថកិច្ច​ជនល្មើស​បាន​ឆ្លើយ​សារភាពថា​ខ្លួន​និង​បក្ខពួក​ពិតជា​បានធ្វើ​សកម្មភាព​លួច​កៅអី​ខាងលើ​នៅ​ចំណុចកើតហេតុ ពិតប្រាកដ​មែន​ដោយសារ​ជនល្មើស​ទី​១​ធ្លាប់​យាម នៅ​ដី​ឡូ​តិ៍​កើតហេតុ​ខាងលើ​ពីមុន​មកហើយ​មាន​កូនសោ​​នៅជាប់​ខ្លួន​រហូត​ពេល​ឈប់​យាម​នៅ​ទីនោះ​មិនបាន​ប្រគល់​កូនសោ​បន្ទប់​សម្រាប់​ដាក់​សម្ភារៈ​ឱ្យ​ម្ចាស់​ដី​វិញ​ទេ​ (​ម្ចាស់​មិនទាន់​ស្គាល់ឈ្មោះ​) ទើប​កើត​គំនិត បបួលគ្នា​ចូល​លួច​តែម្តង​។ ករណីនេះ​សមត្ថកិច្ច កំពុង​បន្ត​ចាត់ការ​តាម​នីតិវិធី៕

Unnamed %282%29 adverise with khmeread

មតិយោបល់