samsung-banner
adverise with khmeread

​ជាង​ថតរូប​ដែល​ថត​បាន​ឃាតករ​: ខ្ញុំ​ខ្លាច​និង​ច្របូកច្របល់ តែ​បន្តធ្វើ​ការងារ​របស់ខ្ញុំ គឺ​ថតរូប​

1

​    ​នៅពេល​មាន​ករណី​ធ្វើឃាត​កើតឡើង គេ​កម្រ​ឃើញ​ជាង​ថតរូប​មកពី​សារព័ត៌​មាន​អាជីព​នៅ​កន្លែងកើតហេតុ​ដើម្បី​ថត​ពី​សកម្មភាព​របស់​ឃាតក​ភ្លាមៗ​ក្រោយ​ការសម្លាប់​ណាស់​។​

​    ​ប៉ុន្តែ​នៅពេល​ឯកអគ្គរដ្ឋទូត​រុស្ស៊ី​លោក Andrei Karlov ត្រូវបាន​សម្លាប់​ដោយ​សមាជិក​ប៉ូលិស​កុបកម្ម​វ័យ ២២ ឆ្នាំឈ្មោះ Altintas នៅក្នុង​ទីក្រុង​អង់កា​រ៉ា​កាលពី​យប់​ថ្ងៃ​ចន្ទ ជាង​ថតរូប​របស់ AP លោក Burhan Ozbilici បាន​នៅ​ប្រឈមមុខ​ជាមួយ​ឃាតករ​។​

​    ​លោក Ozbilici បាន​ថតរូប​ក្នុង​កម្មវិធី​ពិព័រណ៍​សិល្បៈ​ស្របពេល​ឃាតករ​បាន​ស្រែក​ហើយ​ក្រវី​កាំភ្លើង​ចុះឡើង​។​

​    ​លោក​បាន​សរសេរ​នៅក្នុង​ប្លុក​មួយ ដែល​បង្ហោះ​ដោយ AP ក្រោយ​ឧ​ប​ទ្ទេវ​ហេតុ​យ៉ាង​ដូច្នេះ​ថា "​ពិតណាស់​ខ្ញុំ​ខ្លាច​ហើយ​ខ្ញុំ​បានដឹង​ពី​គ្រោះថ្នាក់​ប្រសិនបើ​ខ្មាន់កាំភ្លើង​សំដៅ​មក​ខ្ញុំ​"​។​

​    ​គាត់​បាន​សរសេរ​ទៀតថា "​មនុស្ស​គ្រប់គ្នា​បាន​ស្រែក លាក់ខ្លួន​នៅក្រោយ​សសរ និង​ក្រោម​តុ ហើយ​ដេក​នៅលើ​ដី​។ ខ្ញុំ​ភ័យខ្លាច​និង​ច្របូកច្របល់​ប៉ុន្តែ​រកឃើញ​កន្លែង​លាក់ខ្លួន​ខ្លះ​ពីក្រោយ​សសរ ហើយ​ធ្វើ​ការងារ​របស់ខ្ញុំ​គឺ​ថតរូប​"​។​

​    ​លោក Ozbilici បាន​និយាយថា លោក​ដឹង​អំពី​គ្រោះថ្នាក់​បើ​ហ៊ាន​ចូល​ទៅរក​ខ្មាន់កាំភ្លើង ខណៈ​អ្នក​ផ្សេងទៀត​នាំគ្នា​រត់ ប៉ុន្តែ​គាត់​មាន​អារម្មណ៍​ថា​គាត់​ត្រូវតែ​ថត​ឈុត​ឆាក​នេះ​ឱ្យបាន​៕

ប្រភព៖ បរទេស

adverise with khmeread

មតិយោបល់