samsung-banner
adverise with khmeread

អ្នកលក់​បុកល្ហុង​ម្នាក់​ត្រូវ​ជនពាល​៣​នាក់​វាយ​ខៀវ​ភ្នែក​

Untitled 1

    កណ្តាល ៖ មាន​ករណី​អំពើហិង្សា​ដោយ​ចេតនា​កើតឡើង​ថ្ងៃទី​២០ ​ធ្នូ ២០១៦​ លា​ម៉ោង​១០​យប់​ចំណុច ភូមិ​ស្តៅ​កន្លែង​ ឃុំ​ដីឥដ្ឋ ​ស្រុក​កៀន ស្វាយ​ ខេត្តកណ្តាល ដោយមាន​ជនសង្ស័យ​៣​នាក់​ព្រួត​វាយ​បុរស​ម្នាក់​លក់​បុកល្ហុង​ខៀវ​ភ្នែក។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ ជៀម សាន់ ភេទ​ប្រុស​ អាយុ​៣២​ឆ្នាំ ​ជនជាតិខ្មែរ មុខរបរ​លក់ដូរ មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ  (​រងរបួស​លើ​ផ្ទៃមុខ ធ្ងន់​)។​

    ចំណែក​ជនសង្ស័យ​០៣​នាក់​ឈ្មោះ ញាន រ៉ា​វិត​ ហៅ​ម៉ាប់ ភេទ​ប្រុស​ អាយុ​២៦​ឆ្នាំ ​ជនជាតិខ្មែរ មុខរបរ លក់ដូរ មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ​(​គេចខ្លួន​) ​និង​បក្ខពួក​ផ្សេងទៀត​មិន​ស្គាល់ឈ្មោះ ​(​គេចខ្លួន​)។​

    ប៉ូលិស​បន្តថា ជនរងគ្រោះ​បាន​បើក ម៉ូតូ​កង់​បី​សណ្តោង ​(​លក់​បុកល្ហុង​) ​របស់ខ្លួន​ចេញពី​ចំណុច​កំពង់ចម្លង ដរ​ផ្លូវ​ត្រី​គោលបំណង​ទៅផ្ទះ។ ពេល​បើក​ដល់​ចំណុចកើតហេតុ​ដោយ​​វ៉ា​ក់​អើ​និង​រថយន្ត​០១​គ្រឿង​កំពុងធ្វើដំណើរ​បញ្ច្រាស​ជ​ន​រងគ្រោះ​ក៏​បើក​ម៉ូតូ​សណ្តោង របស់ខ្លួន​ទៅ​ឈប់​នៅខាងមុខ​រោង​លក់ដូរ​របស់​ជនសង្ស័យ។​

    ពេលនោះ​ជនសង្ស័យ​ បានមក​ឈ្លោះប្រកែក​គ្នា​ជាមួយ​ជនរងគ្រោះ ឈ្លោះ​ទៅ មក។​ ពេលនោះ ជនរងគ្រោះ​បាន​ស្រែក​ទៅកាន់​ជនសង្ស័យ​ថា (​អ្ហែង​លក់​គ្រឿងញៀន​)។​ គ្រាន់តែ​និយាយ​ចប់​ជនសង្ស័យ​ និង​បក្ខពួក​បាន​ព្រួត​គ្នា​ដាល់​ទៅលើ​ជនរងគ្រោះ​ដោយ​ដៃ​ជាច្រើន​ដៃ​លើ​ផ្ទៃមុខ​ និង​ទាត់​ជាច្រើន​ជើង​បណ្តាល​ឱ្យ​រងរបួស​លើ​ផ្ទៃមុខ​យ៉ាងដំណំ ក្រោយពី​ដាល់ និង​ទាត់​រួច​ជនសង្ស័យ​បាននាំគ្នា​រត់គេចខ្លួន​បាត់​អស់។ ចំណែក​ជនរងគ្រោះ​បានមក​ដាក់ពាក្យ​បណ្តឹង​នៅ​ប៉ុស្តិ៍​រដ្ឋបាល​ដីឥដ្ឋ។​

    ក្នុងករណីនេះ​ប៉ូលិស​ផ្នែក​ជំនាញ​កំពុង​បន្ត​ចាត់ការ​តាម​នីតិវិធី៕

adverise with khmeread

មតិយោបល់